06/03/2015 11:18 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាណែនាំទីក្រុងហាណូយកសាងគោលនយោបាយ ដោយឡែកដើម្បីអភិវឌ្ឍន៍នគរ


លោកនាយករដ្ឋមន្រ្តីមានគោលបំណងទីក្រុងហាណូយអនុវត្តល្អថែមទៀតនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម (រូបថត៖VGP)


 
នៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយអំពីស្ថានភាព សេដ្ឋកិច្ចសង្គមនិងការលាតត្រដាង​អនុវត្ត​គំរោង​​ផែនការណ៍ យន្តការវិនិយោគក្នុងផ្លូវ Nhat Tan – Noi Bai នាព្រឹកថ្ងៃទី៥ មិនា នាយករដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen TanDung សង្កត់ធ្ងន់ សមិទ្ធិទាំងឡាយដែលទីក្រុងហាណូយទទួលបាននាពេលកន្លង​ទៅ​។​ នេះគឺជា ការខំប្រឹងប្រែងធំរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាចនិងប្រជាជន នៅរដ្ឋ​ធា​នី​​​។​ លោកបានយល់ព្រមជាមួយការចេញផ្សាយយន្តការពិសេសដោយឡែកក្នុង ការអនុវត្ត​គំរោងផែនការ​និង​យន្តការគោលនយោបាយទាក់ទាញការវិនិយោគទុន ក្នុងផ្លូវ Nhat Tan – Noi Bai ព្រមទាំងសង្កត់ធ្ងន់ថា ខ្លឹម​សារនៃយន្តការទាំងនេះត្រូវ សមស្របទៅនឹងការកំណត់នៃច្បាប់និងស្ថានភាពជាក់ស្ដែង។​ លោក​នា​យក​​រដ្ឋមន្រ្តី បានស្នើរឲ្យ សមាជិករដ្ឋាភិបាលនានាសហការយ៉ាងសកម្មជាមួយទីក្រុងហាណូយក្នុងការ ក​សាង​យន្តការគោលនយោបាយពិសេសដោយឡែកដើម្បីលាតត្រដាងអនុវត្តបណ្ដាគំរោងការណ៍​អភិវឌ្ឍន៍​នគរ​នៅសង្ខាងផ្លូវពោលខាងលើ។ លោក Nguyen Tan Dung ក៏បានស្នើរឲ្យ គណៈកម្មាធិការបក្សគ្រប់​ជាន់​ថ្នាក់​ រដ្ឋអំណាចទីក្រុងហាណូយពង្រីកសមិទ្ធិដែលទទួលបាន ខំប្រឹងប្រែងសំរេចភារកិច្ច ផែនការក្នុងឆ្នាំ២០១៥​ រៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ប្រកបដោយជោគជ័យ ធ្វើឲ្យរដ្ឋធានីអភិវឌ្ឍន៍​ដោយ​ឥត​ឈប់​ឈរ សក្តិសមជាបះដូងរបស់ប្រទេសជាតិ៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម​


បណ្តាព័ត៌មានបានផ្សាយ