09/01/2015 15:12 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក

ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមលោក Theodore Osius នារសៀលថ្ងៃទី៧ខែមករា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានអះអាងថា វៀតណាមជានិច្ចកាល​យក​ចិត្ត​​ទុកដាក់ដល់ការនាំទំនាក់ទំនងជាមួយអាមេរិកឲ្យកាន់តែស៊ីជំរៅជាក់ស្ដែង និងមានប្រសិទ្ធភាព រួមចំណែក​ក្នុង​សន្តិភាព​ ស្ថិរភាព កិច្ចសហប្រតិបតិ្តការក្នុងតំបន់និងលើពិភពលោក។ លោក Nguyen Tan Dung បានស្នើរឲ្យ​ភាគី​ទាំង​២ខំប្រឹងប្រែងលាតត្រដាងអនុវត្តវិស័យសហប្រតិបតិ្តការចំនួន៩ក្នុងក្របខ័ណ្ឌដៃគូលើគ្រប់វិស័យប្រកប​ដោយ​ជាក់​ស្ដែងនិងមានប្រសិទ្ធភាព។ក្នុងនោះភាគីទាំង២បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ជាពិសេសគឺក្នុងឆ្នាំ២០១៥ជាពេលវេលាដែលភាគីទាំង២សហការរៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតី​ទំនាក់​ទំ​នង​។ ​ទន្ទឹមនឹងនោះ ភាគីទាំង២ត្រូវជំរុញវិស័យដ៏ពោរពេញទៅដោយសក្ដានុភាពដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ​ថែមទៀត។


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមលោក Theodore Osius (រូបថត៖VGP)

ដោយឈរលើស្មារតីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានឲ្យដឹងថា វៀតណាមនឹងខំប្រឹប្រែងអស់​ពី​កម្លាំង​​​កាយចិត្ត ព្រមទាំងស្នើរឲ្យអាមេរិករវៀសរវៃក្នុងការចរចារកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វ្រិក TPP ដើម្បីបញ្ចប់​និង​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។

សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងអាមេរិកនិងវៀតណាម ឯកអគ្គរដ្ឋទូត Theodore Osius បានអះអាងថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីទំនាក់ទំនងនោះ​កាន់​​តែស៊ីជំរៅនិងទូលំទូលាយថែមទៀត។ឯកអគ្គរដ្ឋទូតក៏បានបញ្ជូនសាររបស់ប្រធានាធិបតីលោក Obama ដោយ​វាយ​តំលៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនៃជំនួបចរចារជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ក្រៅក្រប​ខណ្ឌ​សន្និសីទកំពូលអាស៊ីបូព៌ានៅម៉ីយ៉ាន់ម៉ានាឆ្នាំទៅមិញ ហើយសន្យាជាថ្មី​ម្ដងទៀតថាលើ​ការ​គាំ​ទ្រ​របស់​អាមេរិក​ចំ​ពោះ​ភាពរឹងមាំ សម្បូររុងរឿង និងឯករាជ្យរបស់វៀតណាម។ ស្ដីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ​​ ឯកអគ្គរដ្ឋទូត Theodore Osius បានឲ្យដឹងថាបំណងប្រាថ្នារបស់អាមេរិកគឺក្លាយទៅជាវិនិ​យោគិន​និង​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុតរបស់វៀតណាម។ ឯកអគ្គរដ្ឋទូតក៏បានអះអាង ឃើញការរីកចំរើនធំធេង​របស់​វៀត​ណាម​ក្នុង​បញ្ហា​ធានាសិទ្ធិពលរដ្ឋសិទ្ធិមនុស្សនិងសម្ដែងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះដំណើរការកសាងនិតិរដ្ឋ​នៅវៀត​ណាម​។ ​ឯក​អគ្គរដ្ឋទូតបានឲ្យដឹងថែមទៀតថា អាមេរិកគាំទ្រគោលជំហរ ទស្សនៈរបស់វៀតណាមក្នុងបញ្ហាសន្តិសុខនា​នានៅ​តំ​បន់ ព្រមទាំងជូនដំណឹងថាប្រធានាធិបតីលោក Obama កំពុងខំប្រឹងប្រែងពន្លឿនការលុប​ចោលបទហាម ឃាត់​លក់​សព្វាវុធសំរាប់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ