10/07/2015 09:10 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត EU និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម


នាយករដ្ឋមន្រ្តី Nguyen Tan Dung និងឯកអគ្គរដ្ឋទូត Franz Jessen (រូបថត៖VGP)

នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Franz Jessen ប្រធានក្រុមតំណាងរបស់សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមក្នុងឱកាសលោកឯកអគ្គរដ្ឋទូតបញ្ចប់បេសកកម្មការងារ។ នៅទីនេះ លោក Nguyen Tan
Dung សំដែងគោលបំណងនិងស្នើរឲ្យភាគីទាំង២ខិតខំប្រឹងប្រែងជំរុញការអនុម័តនិងអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីដៃគូនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងវៀតណាមនិងEU (PCA) និងខិតខំប្រឹងប្រែងបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និងវៀតណាម (EVFTA) យ៉ាងឆាប់រហ័ស។

ទន្ទឹម​នឹងនោះ ភាគីទាំង ២ គប្បីសហការយ៉ាងខ្លាំងក្លាដើម្បីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាតំបន់និងអន្តរជាតិទៀតផង។

លោក Nguyen Tan Dung និងឯកអគ្គរដ្ឋទូតហុងគ្រីលោក Csaba Ory

ក៏នារសៀលថ្ងៃដដែលដែរ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាមលោក Csaba Ory ក្នុងឱកាសលោកឯកអគ្គរដ្ឋទូតទទួលបេសកកម្មថ្មីនៅ​វៀត​ណាម។ នៅទីនេះ លោក Nguyen Tan Dung បានលើកច្បាស់ថា វៀតណាមគោរពនិងមានគោលបំណង រួមជាមួយហុងគ្រីជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២ឲ្យអភិវឌ្ឍន៍យ៉ាងល្អប្រសើរថែមទៀត​លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ភាគីទាំង២។ លោក Nguyen Tan Dung ក៏បានយល់​ព្រមជាមួយសំណើររបស់លោកឯកអគ្គរដ្ឋទូតហុងគ្រីក្នុងការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌​ សិល្បៈ ទូរទស្សន៍ ដើម្បីបង្កើនចំណងមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំង២។ ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung ក៏បានស្នើរឲ្យហុងគ្រីគាំទ្រដើម្បីវៀតណាមនិងEU សំរេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីដៃគូនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU (CPA) យ៉ាងឆាប់រហ័ស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ