20/06/2015 10:01 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុ​កូរ៉េខាងត្បូង


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងអនុរដ្ឋមន្រ្តីក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Joo Hyung Hwan (រូបថត៖VGP)

នាថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ជំនួបសន្ទនា​ជាមួយ​អនុរដ្ឋមន្រ្តី​ក្រសួង​យុទ្ធ​សាស្ត្រនិង​ហិរញ្ញវត្ថុ​កូរ៉េខាង​ត្បូង​លោក ​Joo Hyung Hwan ដែលកំពុង​អញ្ជើញ​មក​បំពេញទស្សន​កិច្ច​នៅវៀត​ណាម នាយក​រដ្ឋមន្រ្តីវៀត​ណាម​លោក Nguyen Tan Dung​ បានឲ្យដឹង​ថា រដ្ឋាភិ​បាលវៀត​ណាម បានអនុម័ត​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម-កូរ៉េ​ខាង​ត្បូង ព្រម​ទាំងស្នើ​ឲ្យភាគី​កូរ៉េខាងត្បូង​អនុម័តយ៉ាង​ឆាប់ៗ ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង។ លោក Joo Hyung Hwan បានអះ​អាងថា ក្រសួង​យុទ្ធសាស្ត្រនិង​ហិរញ្ញវត្ថុ​កូរ៉េ ខាង​ត្បូង​នឹង​បន្ត​សហការ​យ៉ាង​ស្អិត​រមួត ជាមួយសមត្ថ​កិច្ចរបស់​វៀតណាម ក្នុងការអនុវត្តកិច្ច​ព្រមព្រៀង​នានា ស្ដីពីកិច្ច​សហ​ប្រតិ​បតិ្ត​ការ​ហិរញ្ញវត្ថុ ដែលថ្នាក់ដឹកនាំ​នៃប្រទេសទាំ​ង២បាន​ឯកភាព ក្នុងនោះ​មានគំរោងការណ៍​អភិវឌ្ឍន៍ហេដ្ឋា​រចនា សម្ព័ន្ធចរាចរណ៍រ​បស់វៀតណាម តាមរយៈ​កញ្ចប់​ឥណទាន​អាទិភាព​ចំនួន១២ ពាន់​លាន​ដុល្លាអាមេរិក​ដែលកូរ៉េ​ខាង​ត្បូង​បាន​សន្យាលៃ​ទុកសំរាប់​វៀតណាម។ ស្ដីពីកិច្ចព្រម​ព្រៀង FTA វៀតណាម-កូរ៉េខាង​ត្បូង​ លោក Joo Hyung Hwan បាន​ឲ្យដឹង​ថា រដ្ឋាភិ​បាល​ប្រ​ទេស​នេះកំពុង​ត្រៀម​រៀប​ចំ​បែប​បទ​ចំបាច់​នានា​ដើម្បី​ដាក់​ជូន​រដ្ឋ​សភា​អនុម័ត​យ៉ាង​ឆាប់​បំផុត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ