07/08/2015 10:01 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយទេសាភិបាលធនាគារមជ្ឈឹមម៉ីយ៉ាន់ម៉ា

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ នៅជំនួបសន្ទនាជាមួយលោក Kyaw Kyaw Maung ទេសាភិបាលធនាគារមជ្ឈឹមម៉ីយ៉ាន់ម៉ាដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមនោះ នាយករដ្ឋ​​មន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួល​ ដើម្បីអង្គភាពអាជីវកម្មជំរុញយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពវិនិយោគ ធ្វើអាជីវកម្មនៅម៉ីយ៉ាន់ម៉ា។ លោក Nguyen Tan Dung បានថ្លែងថាទោះបីវៀតណាមនាបច្ចុប្បន្នត្រឹមតែជាប្រទេសឈរលំដាប់ថ្នាក់ទី៨ អំពីការវិនិយោគដោយផ្ទាល់នៅម៉ីយ៉ាន់ម៉ាក្ដី ប៉ុន្តែតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីមានល្បឿន​កំ​ណើនខ្ពស់ ហើយសក្ដានុភាពសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជ កម្មវិនិយោគរវាងប្រទេសទាំងពីរគឺធំធេងណាស់។ លោក Nguyen Tan Dung បានស្នើរឲ្យម៉ីយ៉ាន់ម៉ាផ្ដល់លិខិតអនុញ្ញត្តិយ៉ាងឆាប់រហ័សជូនធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាមបើកសាខាដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមជំរុញខ្លាំងការ​វិនិយោគ​ចូលម៉ីយ៉ាន់ម៉ា៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ