12/08/2015 09:40 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយចៅក្រមតុលាការកំពូលអាមេរិក


(រូបថត៖VGP)


 រដ្ឋាភិបាល ក្រសួង ផ្នែកនានារបស់វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សហការយ៉ាងស្អិតរមួយជាមួយអាមេរិកសំដៅអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវរាល់កិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួលបានក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen​ Phu Trong។ នេះជាការអះអាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នៅជំនួបសន្ទនាជាមួយចៅក្រមតុលាការកំពូលអាមេរិកលោកស្រី Ruth Bader Ginsburg នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ។ លោក Nguyen Tan Dung មានគោលបំណងថា ស្ថាប័នតុលាការនៃ ប្រទេសទាំងពីរបន្តជំរុញសកម្មភាពសហប្រតិបតិ្តការ​ ជាពិសេសគឺចែករំលែកបទពិសោធន៍និងកិច្ចសហប្រតិបតិ្តការ​បណ្ដុះបណ្ដាលក្នុងវិស័យតុលាការ។ 


រីឯលោកស្រី Ruth Bader Ginsburg បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមទទួលបានក្នុងការងារ​កែ​ទម្រង់យុត្តិធម៌ កសាងនិងកែសម្រួលប្រព័ន្ធច្បាប់សំដៅកសាងខឿនយុត្តិធម៌រឹងមាំ មានប្រសិទ្ធិភាព ប្រជាធិបតេយ្យ សមភាពការពារល្អយុត្តិធម៌និងសិទ្ធិមនុស្ស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ