15/12/2015 09:33 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមជួបសំណេះសំណាលជាមួយអង្គភាពអាជីវកម្មគំរូ

នាយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម​ លោក Nguyen Tan Dung បាន​ជួប​សំណេះ​សំណាល​ជាមួយអង្គភាពអាជីវកម្ម ដែល​ចូល​រួម​វេទិការ​អង្គ​ភាព​អាជីវកម្ម​វៀត​ណាម ​ឆ្ពោះទៅ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ នៅទីនេះ លោក Nguyen Tan Dung បានវាយតំលៃខ្ពស់​ចំពោះរាល់ ការរួម​វិភាគ​ទាន​​សំខាន់របស់សហគមន៍ អង្គភាពអាជីវកម្មវៀតណាមចូលក្នុង សមិទ្ធិផលអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​និងដំណើរ​ការ​សមាហរណកម្មអន្តរជាតិ ដែលចំណុចស្នូលនោះគឺ​សមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ​របស់​ប្រទេស​ជាតិ។ លោកនាយករដ្ឋមន្រ្តីបាន​អះអាងថា វៀតណាមបានអនុវត្តន៍កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរីចំនួន១០និង​ត្រៀមរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ សហភាពអឺរ៉ុប។កិច្ច​ព្រមព្រៀង​ទាំងនេះ​មិនត្រឹម​តែទាក់​ទាញ​យ៉ាង​ខ្លាំង​នូវការ​វិនិយោគពីបរទេស​ប៉ុណ្ណោះទេ ថែមទាំងជំរុញខ្លាំងការនាំចេញ រួមចំណែកក្នុង កំណើន​សេដ្ឋកិច្ច​​និង​ជួយឲ្យអង្គភាពអាជីវកម្មរីកធំធាត់ជាបណ្ដើរៗ អំពីសមត្ថភាពគ្រប់គ្រងនិងសមត្ថ​ភាព​ប្រកួត​ប្រជែង​​ទៀត​ផង។នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានលើក​ច្បាស់ថា៖

“គ្មានវិធីណាផ្សេងក្រៅពីយើងត្រូវធ្វើសមាហរណកម្មដើម្បីអភិវឌ្ឍន៍ ដើម្បីធ្វើឧស្សា​ហូបនីយកម្ម ទំនើប​ភាវូបនីយកម្ម​ ដើម្បីអភិវឌ្ឍន៍កាន់តែលឿននិងនិរន្តរភាព ដើម្បី​កសាង​ប្រទេស​វៀតណាម​មួយប្រ​ជាជន​សម្បូរ​ធូធារ​ ប្រទេសខ្លាំងមាំមួន ប្រជាធិប​តេយ្យ សមភាពនិង​អរិយ្យធម៌។ ចង់ធ្វើ​បាន​ដូច្នេះ​យើង​ត្រូវ​ធ្វើ​សមាហរណកម្ម​ ប៉ុន្តែ​សមាហរណកម្មគឺត្រូវប្រកួតប្រជែង។អង្គភាពអាជីវកម្មជាកម្លាំង ស្នូលក្នុងការ​ប្រកួត​ប្រជែង។ រដ្ឋាភិបាលនឹងបង្កលក្ខណៈងាយស្រួលទាំងអស់ ទីមួយគឺទីផ្សារ​ទីពីរគឺកែលំអររបប ច្បាប់ និងកែទ​ម្រង់​បែប​បទដើម្បីកាត់បន្ថយ ចំណាយ និង​ពេលវេលាសំរាប់អង្គភាពអាជីវកម្ម ដើម្បី​បង្កើន​សមត្ថ​ភាព​ប្រកួត​ប្រជែង”​។


នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ថតរូបអនុស្សាវរីយ៍ជាមួយតំណាងនៃអង្គភាពអាជីវកម្មគំរូ

​នារសៀលថ្ងៃដ​ដែល នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានជួបសន្ទនាជា​មួយ​អង្គភាព​អាជីវកម្ម​នៃវិស័យ​ឧស្សាហពាណិជ្ជកម្ម ដើម្បីផ្លាស់ប្ដូរអំពីទិសដៅ​និងដំណោះ​ស្រាយ​មួយ​ចំនួន ដើម្បី​ជំរុញ​ខ្លាំង​សមាហរណ​កម្មសេដ្ឋកិច្ច​អន្តរ​ជាតិ។លោក Nguyen Tan Dung បានសំណូមពរឲ្យក្រសួង​ឧស្សាហពាណិជ្ជកម្ម​ត្រួត​​ពិនិត្យ បំពេញបន្ថែម និងកែលំអរយន្តការគោលនយោបាយ ហើយកែទម្រង់​បែបបទរដ្ឋបាល បង្ក​លក្ខណៈ​ងាយ​ស្រួល​​សំរាប់​អង្គភាព​អាជីវកម្ម ផ្សាភ្ជាប់ជា​មួយការកសាងយុទ្ធសាស្ត្រ ផែន​ការ​មេអភិវឌ្ឍន៍​ក្នុង​ខឿន​សេដ្ឋកិច្ច​ទីផ្សារ និង​ធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ