12/08/2015 09:40 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស

នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។ នៅទីនេះ លោក Nguyen Tan Dung បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមជាមួយរដ្ឋាភិបាលបង់ក្លាដែសអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវរាល់កិច្ចព្រមព្រៀងដែលភាគីទាំងពីរទទួលបានក្នុងដំណើរទស្សនកិច្ចលើកនេះ។ភាគីទាំងពីបានឯកភាពថា នឹងខិតខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីពីចំនួន៨០០លានដុល្លាអាមេរិក នាឆ្នាំ២០១៤ឡើងចំនួន១ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៦។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)និងប្រធានាធិបតីបងក្លេដែសលោក Abdul Hamid
(រូបថត៖VGP)

ប្រធានាធិបតី Abdul Hamid បានចែករំលែកជាមួយការព្រួយបារម្ភដ៏ជ្រាលជ្រៅរបស់វៀតណាមនិងអាស៊ានចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។ លោកក៏បានអះអាងនូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតក៏ដូចជា ការដោះស្រាយជំលោះនានានៅសមុទ្រដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា​អ.ស.ប​ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ លោកAbdul Hamid ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការអនុវត្តយ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍រួមស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅ ការកសាងក្រមប្រតិបតិ្តតំបន់នៅសមុទ្រខាងកើត (COC) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ