នាយករដ្ឋមន្រ្តីវៀតណាមចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី
(រូបថត៖tgvn.com.vn)
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងលោកជំទាវព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានមកកាន់រដ្ឋធានីគូឡាឡាំពួចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីក្នុងរយៈពេល២ថ្ងៃតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីប្រទេសសាម៉ីលោក Najib
Razak។ទទួលនាយករដ្ឋមន្រីលោក Nguyen Tan Dung នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួមានថ្នាក់ដឹកនាំក្រសួងទាក់ទិននានារបស់ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ រួមជាមួយតំណាងសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅធ្វើការនិងរៀនសូត្រនៅម៉ាឡេស៊ីផងដែរ។ បន្ទាប់ពីពិធីទទួលនាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និងសមភាគីម៉ាឡេស៊ីលោក Najib Razak បានដំណើរការជំនួបចរចារ ផ្លាស់ប្ដូរអំពីទិសដៅនិងវិធានការជាក់ស្ដែងសំដៅរឹតបណ្តឹងទំនាក់ទំនងមិត្តភាពវៀតណាម-ម៉ាឡេស៊ីក៏ដូចជាជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរផងដែរ៕
តាម VOV5 -វិទ្យុសម្លេងវៀតណាម