20/01/2018 11:21 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោកNguyen Xuan Phuc អញ្ជើញចូលរួម​សន្និសីទ​ពន្លឿន​វិនិយោគ​នៅ​ខេត្ត​ Phu Yen​

ដោយពាក្យ​ស្លោក៖ “ជោគជ័យរបស់​វិនិយោ​គិន របស់សហគ្រាស គឺ​ជាជោគជ័យរបស់​ Phu Yen” នោះ ខេត្ត​អំពាវ​នាវឲ្យ​វិនិយោគិនបណ្ដាក់​ទុន​ចូលក្នុងវិស័យឧស្សាហកម្ម​ សេវាកម្មបច្ចេក​វិទ្យាខ្ពស់ ទេសចរណ៍ និង​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​។​ 


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយវិនិយោគិននៅខេត្ត Phu Yen (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨​ នៅទីក្រុង Tuy Hoa ខេ​ត្ត Phu Yen ភាគខាងត្បូ​ង វៀត​ណាមនោះ​ នាយក​រដ្ឋ​មន្រ្តី​ លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម ​សន្និសីទ​ពន្លឿនវិនិយោគ​ខេត្ត Phu Yen ឆ្នាំ២០១៨។ ដោយ​​ពាក្យស្លោក​៖ “ជោគជ័យរ​បស់វិនិយោគិន របស់សហគ្រាស​ គឺជាជោគជ័យរបស់ P​hu Yen” នោះ ខេត្តអំពាវ​នាវឲ្យ​វិនិយោគិនបណ្ដាក់​ទុនចូលក្នុងវិស័យឧស្សាហ​កម្ម សេវាកម្មបច្ចេក​វិទ្យាខ្ពស់​ ទេសចរណ៍ និង​កសិកម្ម​បច្ចេក​វិទ្យាខ្ពស់​។

ជូនដំណឹងព័ត៌មានទៅកាន់មជ្ឈដ្ឋានវិនិយោ​គិន ថ្នាក់​ដឹកនាំ​ខេត្ត​ឲ្យដឹង​ថាក្រៅ​ពីរាល់​អាទិភាព​តាម​ការ​កំណត់​ច្បាប់នាបច្ចុប្បន្ន​ គឺខេត្តផ្តោ​តសំខាន់ទៅលើ ការ​កែទម្រង់រ​ដ្ឋបាល ផ្លាស់​ប្ដូរ​ថ្មីយ៉ាង​ខ្លាំងក្លា​តាម​ទិស​បម្រើ​និង​ជួយ​ឧបត្ថម្ភ ​សហគ្រាស។ វិស័យដែលខេត្តមានបំណងទា​ក់ទាញការវិ​និយោគ​គឺ ទេសចរណ៍ អេកូឡូស៊ី​កោះ​សមុទ្រ​ ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ សំរាកលំហែ​កាយ​ ហេដ្ឋារ​ចនាសម្ព័ន្ធ​និង​នគរ កសិកម្ម​បច្ចេក​វិទ្យា​ខ្ពស់​និង​ការកែ​ច្នៃក​សិ-រុក្ខ-​ជលផល​ជាដើម​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ