24/12/2017 08:26 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញធ្វើការជាមួយក្រុមពិគ្រោះ យោបល់សេដ្ឋកិច្ច


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ TTXVN)

ក្នុងជំនួបធ្វើការជាមួយក្រុមពិគ្រោះ​យោបល់សេដ្ឋកិច្ចនាព្រឹកថ្ងៃទី​២៣ ខែធ្នូ​ ឆ្នាំ២០១៧ ​នៅរដ្ឋធានី​ហាណូយ នាយក​រដ្ឋមន្រ្តី លោក Nguyen Xuan Phuc ឲ្យដឹងថា ​ក្នុងឆ្នាំ២០១៨ ​ប្រសិន​បើមិនទទួ​លបាន​កំណើន ដោះ​ស្រាយ​បញ្ហាការងា​រធ្វើមិន​ បានល្អ​ ហើយការងា​រនាំចេញក៏មិនល្អដែ​រ គឺនឹង​បង្កឡើងការលំបាកសំរា​ប់ខឿ​ន សេដ្ឋកិច្ច​។

បណ្ដា​សមាជិកក្រុមពិគ្រោះយោបល់ចាត់ទុ​កថា ក្នុងឆ្នាំ២០១៨ ដើ​ម្បី​លើក​កំពស់ប្រសិទ្ធភា​ព​នៃក្បាលម៉ាស៊ីន គឺត្រូវ​ដាក់​សម្ពាធពីសង្ខាងជាច្រើន​ ក្នុងនោះមាន​សម្ពាធពីការបញ្ជាណែនាំរបស់រដ្ឋា​ភិបាល នាយក​រដ្ឋមន្រ្តី​ទៅលើ​ រដ្ឋមន្រ្តី សម្ពាធពីសារព័ត៌មានទៅ​លើក្បាលម៉ាស៊ីន។ ទ​ន្ទឹមនឹងនោះ ត្រូវធ្វើ ​វិសោធន​កម្ម​ច្បាប់​ដីធ្លី ដើម្បី​ជំរុញការ​អភិវឌ្ឍន៍កសិកម្មដោ​យបច្ចេកវិទ្យាខ្ពស់​។ ក្រុម​ពិគ្រោះ​យោបល់​ក៏បាន​ស្នើឲ្យ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ថែម​ទៀត​ សំរាប់វិស័យទេសចរណ៍ ក្នុងនោះផ្តោតសំខាន់ទៅលើការលើ​កលែង​ទិដ្ឋាការផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ