06/02/2018 07:07 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ


គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយក រដ្ឋមន្ត្រីលោក Nguyen Xuan Phuc
បានទៅកាន់ព្រលានយន្តហោះអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទ

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទៅកាន់ព្រលានយន្តហោះអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទ ចាប់ផ្ដើមដំណើរទស្សនកិច្ចចូលរួមនិងធ្វើសហអធិបតីសម័យប្រជុំលើកទី៤០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ចាប់ពី ថ្ងៃទី៤ដល់ទី៥ កុម្ភៈ ឆ្នាំ២០១៨។

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc គ្រោងនឹងរួមជា មួយសមភាគីឡាវលោក Thongloun Sisoulith អញ្ជើញចូលរួមពិធីបើកសម្ពោធ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាលគ្រប់គ្រងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវ ពិធីបើកសម្ពោធទីស្នាក់ការសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Star-Telecom។ នាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc នឹងទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅឡាវផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ