11/04/2017 11:10 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Kyaw Soe Win


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ស្ដាំ)ទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Kyaw Soe Win 

នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋ​ទូត​មីយ៉ាន់ម៉ា​ Kyaw Soe Win ក្នុងឱកាសទើបនឹងបានទទួលបេសកកម្មនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសំដែងគោលបំណងថា ក្នុងអាណត្តិបេសកកម្មនេះ លោកឯកអគ្គរដ្ឋទូតបន្តរួមវិភាគទានទៅក្នុងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជំរុញគំរោងការណ៍វិនិយោគនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ 

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Kyaw Soe Win បានឲ្យដឹងថា វៀតណាមជាប្រទេសដែលមានឧត្តមភាពលើវិស័យផលិតកម្មកសិកម្ម ហេតុនេះហើយមីយ៉ាន់ម៉ាមានគោលបំណងថា វៀតណាមបន្តសហប្រតិបតិ្តការនិងចែក​រំ​លែក​បទពិសោធន៍ ដើម្បីជួយមីយ៉ាន់ម៉ាអភិវឌ្ឍន៍ថែមទៀតក្នុងវិស័យនេះ។លោកឯកអគ្គរដ្ឋទូតមានគោល​បំ​ណង​ថា​ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតកាតា Mohamed Ismail Al Emadi


នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានអញ្ជើញទទួលជួបសន្ទនាជាមូយឯកអគ្គរដ្ឋទូតកាតាប្រចាំនៅវៀតណាមលោក Mohamed Ismail Al Emadi។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Mohamed Ismail Al Emadi បានសំដែងក្ដីសង្ឃឹមថាទំនាក់ទំនងវិនិយោគរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេល​ខាងមុខ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ