26/01/2018 10:50 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយសមភាគីឥណ្ឌា


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្រ្តី
ឥណ្ឌាលោក Narendra Modi (រូបថត៖ VOV)

ថ្នាក់ដឹកនាំទាំង​២រូបបានឯកភាពគ្នា នឹង រៀ​បចំជាប្រចាំ​ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់​និងគ្រប់ជាន់​ថ្នាក់ទៅវិញ​ទៅមក​ រៀ​បចំ​យ៉ាងឆាប់ៗ​នូវកិច្ចប្រជុំជាបន្តនៃគណក​ម្មាធិការ​ចម្រុះថ្នាក់រដ្ឋមន្រ្តីកា​របរទេស ក្នុងឆមាសទី១ឆ្នាំ២០១៨​ ដើម្បីដាក់ចេញវិធានការជាក់​ស្ដែងអនុវត្តន៍កម្មវិធីស​កម្ម ភាព​ដំណាក់កាល២០១២-២០២០។

បន្តដំណើរ​ទស្សនកិច្ចនៅឥណ្ឌា នាថ្ងៃទី២៤ ខែមករា ឆ្នាំ​​២០១៧ នាយករដ្ឋមន្រ្តីវៀត​​ណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបច​រចាជាមួ​យនាយករដ្ឋមន្រ្តី ឥណ្ឌាលោក​ Narendra Modi។ ថ្នាក់ដឹកនាំទាំង២​រូបបាន​ឯកភាព​គ្នា ​នឹង រៀបចំជាប្រចាំដំណើរទស្សនកិច្ចជាន់ខ្ព​ស់និង​គ្រប់ជាន់ថ្នាក់​ទៅវិញ​ទៅមក​ រៀបចំ យ៉ាងឆាប់​ៗនូវកិច្ច​ប្រជុំជាបន្ត​នៃគណកម្មាធិការចម្រុះ​ថ្នាក់រដ្ឋមន្រ្តីការបរទេស​ក្នុង​ឆមាសទី១ឆ្នាំ២​០១៨ ដើម្បីដាក់​ចេញ​វិធាន​ការ​ជាក់ស្ដែងអនុវត្តន៍កម្មវិ​ធីសកម្ម ភាពដំណាក់កាល២០១​២-​២០២០​។
 
ដោយចាត់​ទុកកិច្ចសហប្រតិបតិ្តការការពារជា​តិសន្តិសុខ ជាសសរទ្រូងក្នុង ទំ​នាក់ទំនង​ទ្វេភាគីនោះ នាយក​រដ្ឋ​មន្រ្តី​​លោក Nguyen Xuan Phuc មានបំណ​ង​ ថា ឥណ្ឌា​បន្តជួយ​ឧបត្ថម្ភ​វៀត​ណាម​ក្នុងការ​បណ្ដុះ​បណ្ដាល​ លើកកំ​ពស់​សមត្ថ ភាព និងផ្ទេរប្រគល់បច្ចេ​កវិទ្យាការ​ពារជាតិ។
 
ដើម្បីសំរេចគោលដៅនាំទំហំពាណិជ្ជកម្មឡើ​ងដល់ទៅ១៥​ពាន់លានដុល្លា​អាមេរិក នាឆ្នាំ២០២០នោះ នាយករដ្ឋមន្រ្តី​ទាំង២រូបបាន​ស្នើឲ្យអនុគណកម្មការ ពាណិ​ជ្ជកម្មនៃប្រទេសទាំង២ ​រៀបចំកិច្ច​ប្រជុំយ៉ាង​ឆាប់ៗនា​ដើមឆ្នាំ២០១៨​ ដើម្បី ស្រាវជ្រាវ ស្វែងរក​វិធានការ ក្នុងនោះចាំបាច់ជំរុញខ្លាំ​ងការ​តភ្ជាប់ខាងអាកាស ចរណ៍​និងនាវាចរណ៍​ សំដៅកាត់បន្ថយរយៈពេល​ដឹកជញ្ជូន ការចំណាយនិ​ង បង្កើនល​ទ្ធភាព​ប្រកួត​ប្រជែង​របស់​ទំនិញ​នៃប្រទេសទាំង២ កាត់បន្ថយនិងលុ​ប ចោលជាជំហានៗនូវរបាំងពា​ណិជ្ជកម្ម បង្កលក្ខណៈ​ងាយ​ស្រួលសំរាប់​ទំនិញ ​នាំចេញនាំចូលនៃប្រទេសទាំង២។ នាយករដ្ឋម​ន្រ្តីលោក Modi បានស្នើឲ្យវៀត ​ណាមបង្ក​លក្ខណៈ​ងាយស្រួល​ដើម្បីសហគ្រាស​ឥណ្ឌាជំរុញខ្លាំងការបោះទុ​ន ចូលក្នុ​ងវិស័យប្រេង​ឧស្ម័ន ថាម​ពលក​កើត​ឡើង​វិញ​ និងថ្នាំឱសថ​ជាដើម​។

 
 នាយករដ្ឋមន្រ្តីទាំង២រូបអញ្ជើញជាក្សិណសាក្សីពិធីផ្ទេរប្រគល់ឯកសារសហប្រតិបតិ្តការមួយចំនួន។

ក្នុងឋានៈជាប្រទេស​សម្របសម្រួលទំនាក់ទំនងអាស៊ាន​-ឥណ្ឌាដំណាក់ កាល២០១៥​-២០១៨ នាយក​រដ្ឋមន្រ្តី​លោក​ Nguyen Xuan Phuc ឲ្យដឹងថា វៀត ណាមត្រៀ​មខ្លួនជាស្រេ​ចសហការ ដើម្បី​ឥណ្ឌាបង្កើន​ថែមទៀត​នូវទំនាក់​ទំនង លើ​គ្រប់វិស័យជាមួយអាស៊ាន។ ស្ដី​ពីបញ្ហាសមុទ្រខាងកើ​ត ភា​គីទាំង២ឯកភាព​គ្នាលើសារ​សំខាន់​នៃសន្តិ​​ភាព ស្ថិរភាព សុវត្ថិភាព​ សន្តិសុខ និងសេរីភាពខាងនាវា​ចរណ៍​ អាកាសចរណ៍ ដោះស្រាយ​ជំលោះប្រកប​ដោយសន្តិភាព​ គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុ​ សញ្ញាអ.​ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩​៨២ (UNCL​OS) ហើយដាស់តឿនឲ្យ កសាងក្រមប្រតិបត្តិសំ​រាប់ភាគីនានានៅសមុទ្រខា​ងកើត​ (COC) ប្រកប​ដោយ​ ប្រសិទ្ធភាព​និង​នីត្យានុកូល​ភាព​។
 
បន្ទាប់ពី​ជំនួបចរចា នាយ​ករដ្ឋមន្រ្តីទាំង២រូបអញ្ជើញជាក្សិណសាក្សីពិធី​ផ្ទេរ ប្រគល់​ឯកសារ​សហប្រតិបតិ្ត​ការមួយ​ចំនួន​។

 
 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind

នារសៀលថ្ងៃដដែល​ នាយករដ្ឋមន្រ្តីលោក Ngu​yen Xuan Phuc បាន អញ្ជើញជួបសវនាការ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌាលោក​ Ram Nath Kovind។ នៅ ទីនេះ ភា​គីទាំង២អះ​អាងថា នឹង​បន្តសហការ​និង​គាំទ្រគ្នាក្នុង​ក្របខ័ណ្ឌពហុភាគី​ នានា​។ នាយករដ្ឋមន្រ្តីលោក Nguy​en Xuan Phuc បានអះអាងនូវគោ​ល នយោបាយ​មុនក៏ដូចជា​ក្រោយរបស់​វៀត​ណាម ដែ​លជានិច្ចកាលគោរពទំនាក់​ ទំនង​ពិសេសជាមួយ​មិត្តភក្តិ​ប្រពៃណី​ ក្នុងនោះមា​នឥណ្ឌាផង។ រីឯខ្លួនវិញ​ ប្រធានាធិបតីលោក R​am Nath Kovind អះអាងថា នឹ​ងខំប្រឹងប្រែ​ងបង្កើនថែម ទៀតនូ​វទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ​ដ៏ពេញលេញ​ជាមួយ​វៀត​ណាម​លើវិស័យ​ជាច្រើន​ ដោយឈ​រលើមូលដ្ឋាននៃសមិទ្ធិផលដែលប្រ​ទេសទាំ​ង២ទទួលបាន ក្រោយរ​យៈពេល​៤៥ឆ្នាំបង្កើត​ទំនាក់​ទំនងការ​ទូត​៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ