10/01/2018 09:31 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបការងាររបស់ធនាគារជាតិ

 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសិទ (រូបថត៖ VGP)

នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទដំណើរការភារកិច្ចឆ្នាំ ២០១៨ របស់ធនាគារជាតិវៀតណាម។ លោកនាយករដ្ឋមន្រ្តីវាយតំលៃខ្ពស់ចំពោះការដែលប្រព័ន្ធធនាគារបានរួមចំណែកសំ​ខាន់​ ក្នុងការឆ្លើយតបនឹងតម្រូវការទុនសំរាប់ខឿនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយប័ណ្ណវៀតណាមដុង ពង្រឹងការជឿទុកចិត្តរបស់ប្រជាជននិងសហគ្រាស។ ក្នុងនោះទុនបម្រុងបរទេសទទួលបាន៥៣ពាន់លានដុល្លាអាមេរិក​។ 

នាយករដ្ឋមន្រ្តីសំណូមពរឲ្យផ្នែកធនាគារដើរឈានមុខគេក្នុងការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ច ដែលរដ្ឋាភិបាលដាក់ចេញក្នុងឆ្នាំ២០១៨។ ទន្ទឹមនឹងនោះ ផ្ដល់អាទិភាពក្នុងការខ្ចីទុនសំរាប់វិស័យផលិតកម្មអាជីវកម្ម កែច្នៃ បង្កបង្កើន នាំចេញ សហគ្រាសខ្នាតតូចនិងមធ្យម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ