30/04/2018 08:57 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc វាយស្គរបើកពិធីបុណ្យ Trang An ឆ្នាំ២០១៨

នាថ្ងៃទី២៩ ​ខែមេសា ​ឆ្នាំ២០១៨ នៅមណ្ឌលរមនីយ​ដ្ឋាន Trang An ខេត្ត Ninh​ Binh​ នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក​ Nguyen Xuan Phuc បានអញ្ជើញ​ចូលរួម​និងវាយស្គរបើ​កពិធីបុណ្យ Tra​ng An ឆ្នាំ​២០១៨។
 
​ក្រោមប្រធានបទ​ “Trang An តភ្ជាប់បេ​តិកភណ្ឌ” ពិធីបុណ្យឆ្នាំនេះបានរៀ​បចំឡើងនា​ចំឱកាស​ដែល​ខេត្ត Ninh Binh រំលឹកខួបលើកទី១០៥០​ទិវាបង្កើតរដ្ឋ Da​i Co Viet ជារដ្ឋឯ​ករាជ្យដើម​ដំបូង​របស់​ប្រជាជាតិ​វៀត​ណាម​ក្រោយ​រយៈពេល​១០០០​ឆ្នាំដែលត្រូ​វទន្ទ្រានកាន់កាប់ដោយ​សត្រូវ​ឈ្លាន​ពាន។

ពិធីបុណ្យ ​Trang An ជាឱកាសដើម្បីអប់រំអំពីប្រ​ពៃណីស្នេហារជាតិ ស្មារតីសា​មគ្គី​ភាព បួងសួង​សុំឲ្យប្រទេស​សុខ​សាន្ត​ត្រាណ​ អាកាសធាតុអំណោ​យផល ប្រជាជនជួបតែសេ​ចក្ដីសុខ​ចម្រើ​ន៕​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ