01/04/2017 10:34 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយអាជីវករអន្ដរជាតិ


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសន្ទនា
ជាមួយអាជីវករអន្ដរជាតិ  (Thống Nhất-TTXVN)

នាល្ងាច ថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ អាជីវករចំនួនជាង ៤០ នាក់ ដែលក្នុងនោះមានមហាសេដ្ឋីជាច្រើនមកពីបណ្ដាប្រទេសនិងតំបន់លើពិភពលោកបាន​អញ្ជើញចូលរួមព្រឹត្តិការណ៍ “សោភ័ណភាពវៀតណាមឆ្នាំ ២០១៧”  ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចូលរួម ព្រឹត្តិការណ៍​ពិសេសនេះសំដៅអបអរសារទនិងជួបសំណេះសំណាលជាមួយភ្ញៀវអន្តរជាតិ។តាមរយៈការធ្វើសកម្មភាពអាជី​កម្ម​លើទូទាំងពីភពលោករបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជីកម្មពោលខាងលើនេះ​បានដើរតួនាទីយ៉ាងសំ​ខាន់​​ចំពោះការ​អភិវឌ្ឍន៍សហគមន៍។នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានគោល​បំ​ណង​ថា​ បណ្ដាភ្ញៀវនឹងមានពេលវេលាសម្បាយរីករាយ​នៅវៀត​ណាម​។ ឆ្លៀតឱកាសនេះ ប្រមុខរដ្ឋាភិ​បាល​វៀត​ណាម​​បានអញ្ជើញ​អាជីវករមកវៀតណាម ដើម្បីចូលរួមព្រឹត្តិការណ៍ APEC នាចុងឆ្នាំនេះ ហើយបានអញ្ជើញភ្ញៀវអន្តរជាតិមកទស្សនាវៀតណាមច្រើនថែមទៀតដើម្បីមានឱកាសទស្សនាភាពស្រស់ស្អាតនៃខឿនវប្បធម៌​វៀតណាម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ