01/11/2017 11:42 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែស

នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែស Samina Naz ដែលទើបមកបំពេញបេសកកម្មនៅ​វៀត​ណាម​។


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ស្ដាំ) ទទួលជួប លោក C. Brito អគ្គនាយកក្រុមហ៊ុន AB InBev  

នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យបង់ក្លាដែសពិចារណាលើការបើកទូលាយការនាំចូលទំនិញកសិផល​ ជលផលនិងទំនិញប្រើប្រាស់ដែលវៀតណាមមានឧត្តមភាព។ ក្រៅពីនោះ ភាគីទាំង២អាចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធអគ្គីសនី ទូរគមនាគមន៍ជាដើម។

នារសៀលថ្ងៃដដែល ក្នុងជំនួបជាមួយលោក C. Brito អគ្គនាយកក្រុមហ៊ុន AB InBev របស់បែលហ្សិក ដែលកំពុងវិនិយោគនៅវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមទទួលស្វាគមសហគ្រាសបែលហ្សិកនិយាយរួមនិង AB InBev និយាយដោយឡែកបណ្ដាក់ទុនថែមទៀតទៅក្នុងវិស័យ​ដ៏សមស្របនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ