02/04/2018 09:44 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបអនុប្រធានាធិបតីមីយ៉ាន់ម៉ា

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Henry Van Thio ក្នុងឱកាសអញ្ជើញមកវៀតណាមចូលរួមកិច្ចប្រជុំកំពូល GMS លើកទី៦។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបអនុប្រធានាធិបតីមីយ៉ាន់ម៉ា (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអបអរសាទរការដែលប្រទេសមីយ៉ាន់ម៉ាមានប្រធានាធិបតីថ្មី ព្រមទាំងជឿជាក់ថា រដ្ឋាភិបាលនិង ប្រជាជនមីយ៉ាន់ម៉ានឹងទទួលបានជោគជ័យក្នុងការពន្លឿនដំណើរការសម្រុះសម្រួលនិងផ្សះផ្សាជាតិ ក៏ដូចជាការលើកកំពស់ឋានៈរបស់ប្រទេសជាតិផងដែរ។ រីឯខ្លួនវិញ អនុប្រធានាធិបតី​ លោក U Henry Van Thio បានអបអរសាទរចំពោះជោគជ័យនៃកិច្ចប្រជុំកំពូល GMS 6 – CLV 10 ហើយវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងឋានៈជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការទូតដ៏សំខាន់នេះ។
លោក U Henry Van Thio ឲ្យដឹងថា មីយ៉ាន់ម៉ានឹងបន្តខំប្រឹងប្រែងជំរុញ ទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យជាច្រើន ពិសេសគឺពាណិជ្ជកម្ម វិនិយោគ ព្រមទាំងមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ