13/01/2017 09:27 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាប្រធានមូលនិធិវិនិយោគ Harbinger Capital Partnerts


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ)និងប្រធានមូលនិធិវិនិយោគ Harbinger Capital Partners LLC លោក Philip Falcone

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ​នៅជំនួបសន្ទនាជាមួយលោក Philip Falcone ប្រធានមូលនិធិវិនិយោគ Harbinger Capital Partners LLC របស់អាមេរិក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយអាមេរិកហើយមានគោលបំណង ជំរុញកិច្ចសហប្រតិបតិ្តការ​រវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងស្វាគមន៍និងវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់មូលនិធិ Harbinger នៅវៀតណាមនាពេលកន្លងទៅផងដែរ។លោកនាយក រដ្ឋមន្រ្តីបានស្នើឲ្យមូលនិធិ Harbinger បន្តបើកទូលាយការវិនិយោគនៅវៀតណាម ហើយធ្វើជាស្ពានតភ្ជាប់ដើម្បីអង្គភាពអាជីវកម្មអាមេរិកបង្កើនថែមទៀតនូវការវិនិយោគនៅទីផ្សារវៀតណាម តាមនោះធ្វើឲ្យស៊ីជំរៅថែមទៀត​នូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ