20/09/2017 09:54 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍
ទ្វីបអាស៊ី (ADB) លោក Stephen Groff

 

នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) លោក Stephen Groff​ ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀត ណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុក ADB ជាអ្នកផ្ដល់ហិរញ្ញប្បទានមួយក្នុងចំណោមអ្នកផ្ដល់ហិរញ្ញប្បទានជួរមុខដែលមានការរួមវិភាគទានដ៏សំខាន់ទៅក្នុងការជួយឧបត្ថម្ភអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាម។ នាយករដ្ឋមន្រ្តីអះអាងថា ប្រភពទុនកម្ចី ការជួយឧបត្ថម្ភខាងបច្ចេកទេសនិងពិគ្រោះយោបល់គោលនយោបាយរបស់ ADB ជាការជួយឧបត្ថម្ភដ៏ធំធេងដែលជួយ​វៀត​ណាម​ទទួលបានសមិទ្ធិផលជាច្រើនអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនាបច្ចុប្បន្ន។
 

រីឯខ្លួនវិញ លោក Stephen Groff ឲ្យដឹងថា ADB ជានិច្ចកាលជួយឧបត្ថម្ភវៀតណាមក្នុងការវិភាគ វាយតំលៃអំពីប្រសិទ្ធភាពនៃប្រភពទុន តាមនោះជួយរដ្ឋាភិបាលមានជម្រើសសមស្របដើម្បីប្រើប្រាស់ទៅក្នុងគោល​ដៅ​អភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ