23/11/2017 10:04 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីការបរទេសស៊ុយអែត


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសស៊ុយអែត
លោកស្រី Margot  Wallstrom (រូបថត៖ TTXVN)

នារសៀលថ្ងៃទិ​២២​ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហា​ណូយ នាយករដ្ឋមន្រ្តីវៀតណាមលោ​ក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួបសន្ទនា ជាមួយរដ្ឋមន្រ្តីការបរ​ទេស​ស៊ុយអែតលោកស្រី Margot  Wallstrom ដែល​កំពុង​មកបំពេញ​ទស្សនកិច្ច​នៅវៀ​ត​ណាម​។

ក្នុងកាលៈទេសៈដែលឆ្នាំ២០១៩ជាឆ្នាំរំ​លឹកខួបលើកទី៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង​ប្រទេសទាំង​២ លោក​នាយករដ្ឋមន្រ្តី បានស្នើឲ្យក្រសួងការបរទេសនៃប្រ​ទេសទាំង​២ សហការគ្នា រៀបចំប្រកប​ដោយជោគ​ជ័យនូវព្រឹត្តិការ​ណ៍​នានា ក្នុងនោះមានការផ្លាស់ប្ដូរគ​ណៈប្រតិភូជាន់​ខ្ពស់ សប្ដាហ៍ខ្សែភាពយន្ត ស​ប្ដាហ៍​វប្បធម៌ សិក្ខាសាលា​ផ្សព្វផ្សាយ​វិនិយោគនិងទេសចរ​ណ៍ សំដៅរឹតបន្តឹង​ថែមទៀត​នូវមនោសញ្ចេត​នារវា​ប្រជាជន​នៃប្រទេស​ទាំង២​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ