09/12/2017 06:57 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបគណៈប្រតិភូសម្ព័ន្ធបណ្ដាអង្គការសេដ្ឋកិច្ចជប៉ុន

នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈប្រតិភូសម្ព័ន្ធបណ្ដាអង្គការសេដ្ឋកិច្ចជប៉ុន (KEIDANREN) ដឹកនាំដោយលោក Kuniharu Nakamura និងលោក Ichikawa Hideo ជាសហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាមរបស់ KEIDANREN។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ)ទទួលស្វាគមន៍ថ្នាក់ដឹកនាំ KEIDANREN (រូបថត៖ VGP)

នៅជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់គណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម ក្នុងការជំរុញទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២។

លោក Kuniharu Nakamura បានអបអរសាទរវៀតណាមរៀបចំប្រកបដោយជោគជ័យនូវសប្ដាហ៍ជាន់ខ្ពស់ APEC ហើយអះអាងថា មជ្ឈដ្ឋានសហគ្រាសជប៉ុនសប្បាយចិត្តណាស់នៅពេលនាយករដ្ឋមន្រ្តីនៃប្រទេសទាំង២សុទ្ធតែចង់​ជំរុញខ្លាំងទំនាក់ទំនងនេះឡើងកំពស់ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ