13/02/2018 05:57 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំជាច្រើនជំនាន់នៃស្រុក Que Son


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួប (រូបថត៖ VOV)

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាច្រើនជំនាន់នៃស្រុក Que Son ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម ក្នុងឱកាសជិតមកដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានលើកសរសើរបក្សភាគអាជ្ញាធរ និងប្រជាជនស្រុក Que Son ជាតំបន់ព្រៃភ្នំដែលជួបការលំបាកជាច្រើនក្ដី ប៉ុន្តែដោយស្មារតីឧស្សាហ៍ព្យាយាមនោះបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅសេដ្ឋកិច្ចសង្គមកិច្ចនានាដែលត្រូវបានដាក់ចេញ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើឲ្យស្រុកទាំងមូលត្រូវយកសេដ្ឋកិច្ច​ធ្វើជាស្នូល ផ្តោតសំខាន់លើការទាក់ទាញដើមទុន ជ្រើសរើសគម្រោងការណ៍ដែលមិនជះឥទ្ធិពលអាក្រក់​ទៅលើបរិស្ថាន បង្កលក្ខណៈងាយស្រួលឲ្យវិនិយោគិនចូលមកបណ្ដាក់ទុននៅ Que Son៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ