29/04/2018 10:40 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនា​ជាមួយ​ថ្នាក់ដឹក​នាំសម្ព័ន្ធ​ក្រុម​ហ៊ុន​ពហុជាតិ​

ក្នុងឱកាសអញ្ជើញទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅសឹង្ហបុរី ​នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១​៨ នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc​ បានចូលរួមជំនួបស​ន្ទនាតុ​មូល ជាមួយថ្នាក់ដឹក​នាំចំនួន​១៦នាក់​នៃសម្ព័ន្ធ​ក្រុមហ៊ុន​ពហុជាតិខ្នាតធំ ដែ​លជាវិនិយោគិនដែលមានកិត្យា​នុភាព លើវិស័យ​ជាច្រើន​របស់​សឹង្ហបុរី​ដោយ​បច្ចេក​វិទ្យាជួរ​មុខ​លើពិភពលោក​។
 
ថ្លែងមតិនៅជំនួបនេះ នា​យករដ្ឋមន្រ្តីលោក Nguyen Xuan P​huc បាន​ជូនដំណឹង​ទៅកាន់​វិនិយោគិន​អំពិការ​ដែលវៀត​ណាម កំពុងកសាងមណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិ​សេសចំនួន៣កន្លែ​ង ដែលជាឱកាស​ធំមួយ​ដើម្បី​វិនិយោគិន​អន្តរជាតិ​ពន្លឿនការវិ​និយោគទុនចូលមកវៀតណា​ម​។ លោក​នាយក​រដ្ឋមន្រ្តី​ក៏បាន​ស្នើឲ្យសម្ព័ន្ធ​ក្រុមហ៊ុន​ពហុជាតិ​ខាង​លើជំរុញ​ល្បឿន នៃគម្រោងការណ៍ធ្វើផលិតកម្ម​ អាជីវកម្មនៅវៀតណាម​ ដោយបច្ចេក​វិទ្យា​ទំនើប​ គោរព​ច្បាប់​វៀត​ណាម​និង​អន្តរជាតិ​។
 
នៅជំនួបនេះដែរ ថ្នាក់ដឹក​នាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនពហុជាតិ​សុទ្ធតែសម្ដែង​ការចាប់​អារម្មណ៍​ចំពោះសមិទ្ធិផល​ខាងសេដ្ឋកិច្ច​របស់វៀត​ណាម ​ពិសេសគឺការកែទម្រង់ ការ​ផ្លាស់ប្ដូរថ្មី និងកា​រចូល​រួមយ៉ាង​ទូលំទូលាយ​ក្នុងការ​សន្យា​អន្តរជាតិ​ ហើយកំពុងក្លាយទៅជាទីមក​ដល់គួរឲ្យទាក់ទាញចំពោះវិ​និយោគិនបរទេស៕​

 

តា​ម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ