10/04/2018 10:15 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រជាកសិករ

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុង Hai Duong ភាគខាងជើងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយ ប្រជាកសិករ ក្រោមប្រធានបទ “ដំណោះស្រាយលើជំពាក់ជំពិន បង្កើតកម្លាំងចលករ បន្ត សន្ទុះរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី”។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបំណេះសំណាល
ជាមួយតំណាងក្នុងជំនួប (រូបថត៖ VOV)

ចូលរួមក្នុងជំនួបនេះ មានវត្តមានរបស់តំណាងចំនួន ៦០០ នាក់ មកពីក្រសួង ស្ថាប័ន សមាគមន៍ប្រជាជនបណ្ដាខេត្ត ក្រុង ព្រមទាំងអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រនិងពាណិជ្ជករទៀងផង។

គណៈចាត់តាំងឲ្យដឹងថា គេទទួលបានសំណួរចំនួន១០០០របស់ប្រជាកសិករក្នុងទូទាំងប្រទេសដែលផ្ញើរទៅកាន់លោកនាយករដ្ឋមន្រ្តី ស្ដីពីបញ្ហាទីផ្សារ កសិផល គោលនយោបាយស្ដីពីទុននិងដីធ្លីកសិកម្ម បច្ចេកវិទ្យានិងការគ្រប់គ្រង ឧបករណ៍សំណង់កសិកម្ម ជាដើម។ លោកនាយករដ្ឋមន្រ្តីនឹងឆ្លើយដោយផ្ទាល់ចំពោះសំណួរមួយចំនួនរបស់ប្រជាកសិករ ហើយបញ្ជាណែនាំឲ្យសមាជិក រដ្ឋាភិបាលដទៃឆ្លើយសំណួរខ្លះៗដែលចំណុះសសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ។ស្ដីពីទីផ្សារលក់ចេញសំរាប់កសិផល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹងថា៖

“យើងត្រូវស្វែងរកទីផ្សារថ្មីឲ្យបានល្អជាង។ នាពេលកន្លងទៅ នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំប្រទេសយើងទៅធ្វើការនៅទីណាក៏ឧទ្ទេសនាមអំពីផលិតផលទំនិញរបស់វៀតណាម ដើម្បីជំរុញការនាំចេញ។ កសិផលជាច្រើនប្រភេទបានជ្រៀតចូលទីផ្សារថ្មីដូចជាផ្លែស្វាយ ផ្លែមៀន ផ្លែសាវម៉ាវ ត្រីនិងសាច់មាន់។
ការស្វែងរកទីផ្សារគឺរដ្ឋក៏ត្រូវធ្វើ ប៉ុន្តែប្រជាកសិករនិងផលិតករក៏ត្រូវធ្វើដែរ។ ចង់នាំចេញត្រូវមើលទៅទីផ្សារត្រូវការ​អ្វីៗ"៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ