15/03/2018 09:50 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី


 នាយករដ្ឋមន្រ្តីលោកNguyen Xuan Phuc និងលោកជំទាវ
នៅព្រលានយន្តហោះ Fairbairn អូស្ត្រាលី (រូបថត៖ VGP)


នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc និងលោកជំទាវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់ព្រលាន យន្តហោះយោធា Fairbairn ទីក្រុង Canberra ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការ នៅអូស្ត្រាលីនិងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull គ្រោងនឹងធ្វើជាអធិបតី ក្នុងពិធីទទួលជាផ្លូវការនាយករដ្ឋមន្ត្រី ​លោកNguyen Xuan Phuc និងលោកជំទាវ នាព្រឹកថ្ងៃទី១៥ មីនា។ បន្ទាប់នោះនាយករដ្ឋមន្រ្តីទាំងពីររូបនឹង​ដំណើរការជំនួបចរចានិងធ្វើជាកាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងភាគីទាំង​ពីរ។ លោក Nguyen Xuan Phuc នឹងជួបសន្ទនាជាមួយប្រធាន ព្រឹទ្ធសភាលោក Scott Ryan និងប្រធានសភាជាន់ទាបលោក Tony Smith ទៀតផង។

នារសៀលថ្ងៃទី១៤ មីនា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹង ទៅទស្សនាសកលវិទ្យាល័យជាតិអូស្ត្រាលី ហើយជួបសំណេះសំណាលជាមួយកម្មា ភិបាលស្ថានទូតនិងតំណាងសហគមន៍អាណិកជនវៀតណាមនៅអូស្ត្រាលី។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុង Canberra នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងទៅកាន់ទីក្រុង Sydney ចូលរួមសម័យប្រជុំពេញអង្គអំពីការបង្កើន​ការតភ្ជាប់រវាងអាស៊ាននិងអូស្ត្រាលីដៃគូសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលីនិងកិច្ចសហប្រតិបត្តិការបង្ការប្រឆាំង​ភេរវកម្មអាស៊ាន-អូស្ត្រាលី៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ