24/01/2018 10:28 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ សារព័ត៌មានដើរតួនាទីលេចធ្លោក្នុង ការឃោសនាគោលជំហររបស់បក្សនិងរដ្ឋ


 នាយករដ្ឋមន្រ្តីថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានមួយចំនួន (រូបថត៖ VOV)

នារសៀលថ្ងៃ​ទី២២ ខែមករា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ​ នាយករដ្ឋមន្រ្តីវៀតណាម​ លោក ​Nguyen Xuan Phuc អញ្ជើញ​ជួបសវនា​ការជាមួយថ្នាក់ដឹកនាំគណៈ​កម្មា​​ធិការ​ឃោសនាអប់រំមជ្ឈឹម ក្រសួងព័ត៌មាននិ​ងផ្សព្វ​ផ្សាយ សមាគមន៍​អ្នកកាសែត​ វៀ​តណាម ព្រ​មទាំងថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌​មាននានា​។ នៅទីនេះ នា​យករដ្ឋ មន្រ្តី​លោក​ Nguyen Xuan Phuc បានអះអាងថា សារព័​ត៌មាន​វៀតណាម​ដើរ តួនាទីសំខាន់​ក្នុងការ​ឃោសនា​អនុវត្តន៍​គោលមាគ៌ា​របស់បក្ស រដ្ឋ ហើយពិសេស គឺការប្រ​តិបត្តិរបស់រដ្ឋាភិ​បាល។ លោក​នាយករដ្ឋមន្រ្តី​មានគោល​បំណង​ថា សារព័ត៌មានបន្តរួមវិ​ភាគទានទៅ ក្នុងបុព្វហេតុដ៏​ធំធេង​នេះ ដែល​មុន​បង្អស់​គឺអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិ​ច្ចសង្គមកិច្ចឆ្នាំ២០​១៨ រួមចំណែកអនុវត្ត​ប្រកប​ដោយ ជោគ​ជ័យ​សេចក្ដី​សំរេច​ចិត្ត​មហាសន្និបាតលើកទី១២របស់​បក្សកុម្មុយនីស្តវៀ​ត​​ណាម៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ