30/01/2018 10:40 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ វៀតណាមផ្លាស់ប្ដូរថ្មី ធ្វើសមាហ រណកម្មនិងអភិវឌ្ឍន៍


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN) 

ក្នុងឱកាសចូលឆ្នាំថ្មី​សកល២០១៨ ទីភ្នាក់ងារ​សារព័ត៌មានវៀត​ណាម បាន បោះពុម្ភ​ផ្សាយ​វណ្ណកម្ម​ពិសេស​ក្រោម​ចំណង​ជើងថា “ការព្យាករណ៍ឆ្នាំ២​០១៨៖ ក្ដីសង្ឃឹមប្រឈមមុ​ខប៉ះ​កំហឹង” របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​សារព័ត៌មាន​ Project Syndicate។​
 
វណ្ណកម្មជាភាសាវៀតណាមនេះ ​ប្រមូលផ្ដុំនូវអត្ថបទសរសេររ​បស់អ្នក​នយោបាយ អ្នកសេដ្ឋកិច្ច អ្ន​កស្រាវ​ជ្រាវល្បី​ល្បាញ​លើពិភព​លោក ស្ដីពី​បញ្ហានយោបាយ ការទូត សេ​ដ្ឋកិច្ច​ បរិស្ថាន ដែលមាន​លក្ខណៈ​សកល​និង​ព្យាករណ៍​ខ្ពស់​។ នាយក​រដ្ឋមន្ត្រីវៀតណាមលោ​ក ​Nguyen Xuan Phuc ក៏មានអត្ថ​បទ​សរសេរ ដែលត្រូវ​បាន​ចុះផ្សាយ​ក្នុងវណ្ណកម្ម​នេះដែរ​។ ក្នុងអត្ថបទ លោក ​Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា ​ក្នុង​ឆ្នាំ២​០១៧ វៀត​ណាម​ទទួល​បានលទ្ធផលសំខាន់​ៗ លើវិស័យ​ជាច្រើន។ ម៉ាក្រូសេដ្ឋកិច្ចមា​នស្ថិរ​ភាព អតិផរណាត្រូវបាន​គ្រប់​គ្រង កំណើន​ GDP ទទួលបាន៦,៨១%​ ដែលជាកំរិតខ្ពស់បំផុ​តក្នុង​រយៈពេល១០ឆ្នាំ ​កន្លង​ទៅ។ ស្ថានភាព​នយោបាយ​សង្គមកិច្ច​មាន​ស្ថិរភាពដែរ។​ បរិយាកាសធ្វើ អាជីវ​កម្មក៏ត្រូវបានកែលំអ​គួរឲ្យកត់​សម្គាល់។
 
លោក​នាយក​រដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ចូ​លឆ្នាំ២០១៨ ដោយបាវច​នា “វិន័យ ស្មោះត្រង់ ធ្វើស​កម្មភាព​ ច្នៃប្រឌិត ប្រសិទ្ធភាព​” នោះ វៀតណាមប្ដេជ្ញា​ចិត្តរក្សា រឹងមាំនូវបរិ​យាកាសនយោបាយ​សង្គមកិច្ច ពង្រីកប្រជាធិបតេ​យ្យ ជំរុញ​ខ្លាំង​ការ ប្រយុទ្ធប្រឆាំងអំពើពុករ​លួយ ប្រឆាំងផលប្រយោជន៍តាមក្រុ​ម ខំប្រឹង​ប្រែងអនុវត្តន៍​ ប្រកប​ដោយ​ជោគជ័យនូវ​គោលដៅអភិវឌ្ឍន៍ចីរភាព​ដល់ឆ្នាំ២០៣០របស់​អ.ស.ប​។ វៀតណាម​គោរពស្វាគមន៍​និង​បង្ក​លក្ខណៈ​​ងាយ​ស្រួលសំរាប់វិនិយោ​គិន សហ​​គ្រាសជាតិ​និងអន្តរ​ជាតិ ធ្វើផលិ​តកម្ម អា​ជីវកម្ម ចាប់ផ្ដើម​អាជិព​នៅ​វៀត​ណា​ម​។ ទន្ទឹមនឹងនោះ វៀតណាមនឹ​ងម្ចាស់កា​ររួមជាមួ​យប្រទេសដទៃ ស្រាវជ្រា​វ ស្វែង​រក វិធាន​ការរក្សា​បរិយាកាស​សន្តិភាព ស្ថិរភាព សហប្រ​តិបតិ្តការនិងអភិវឌ្ឍន៍​ក្នុង តំបន់និងលើពិភព​លោក​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ