09/03/2018 09:57 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ប្រភពទុន ODA មានតួនាទី សំខាន់ចំពោះការអភិវឌ្ឍ

នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយ​ក្រសួង ស្ថាប័នមួយចំនួនអំពីការគ្រប់គ្រងប្រភពទុន ODA និងកម្ចីធម្បទាន។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី​បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់ ODA ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម នា ពេលកន្លងទៅ ពិសេសគឺចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើនលទ្ធភាពក្បាលម៉ាស៊ីន។ លោក Nguyen Xuan Phuc បានសំណូមពរថា នាពេលខាងមុខ ត្រូវតែរឹតបន្តឹងការគ្រប់គ្រង លើកកំពស់ប្រសិទ្ធភាពការប្រើប្រាស់ប្រភពទុន ODA។ រួមជាមួយគ្នានោះគឺត្រួតពិនិត្យ កាត់បន្ថយការចំណាយមិនចាំបាច់ ក្នុងគម្រោងការណ៍ ODA ដូចជាការទិញរថយន្ត៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ