15/07/2016 10:35 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីរ៉ូម៉ានីបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅវៀតណាម


នាយករដ្ឋមន្រ្តីរ៉ូម៉ានីលោក Dacian Ciolos ទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័នវីរយុទ្ធជនពលីវៀតណាម
(រូបថត៖Pham Kien/TTXVN)

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នាយករដ្ឋមន្រ្តីលោក Dacian Ciolos បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ក្នុងរយៈពេលចាប់ពីថ្ងៃទី១១ដល់​ថ្ងៃ​ទី​១៤​ ខែកក្កដា​ លោក Dacian Ciolos បានជួបចរចារជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang​ ហើយអញ្ជើញចូលរួម វេទិការអង្គភាពអាជីវកម្មវៀតណាម-រ៉ូម៉ានី។ នៅបណ្ដាជំនួបធ្វើការ ភាគីទាំងពីរបាន​ឯ​កភាពលើការបន្តបើកទូលាយទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ជាពិសេសផ្ដោតទៅលើវិស័យមួយ​ចំ​​នួនដូចជា ពាណិជ្ជកម្ម ថាមពល ធនាគារ កសិកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា បម្រែបម្រួល អាកាសធាតុនិងទេសចរណ៍។ ភាគីទាំងពីបានសង្កត់ធ្ងន់ទៅលើការគាំទ្រចំពោះការដោះស្រាយជំលោះនៅសមុទ្រដោយសន្តិវិធីនិង​ឈរលើច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។ភាគីទាំងពីរកភាពថា
នឹងបន្តសហការអនុវត្តន៍គំរោងការណ៍នានានៅអនុតំបន់ទន្លេមេគង្គនិងទន្លេ Danube ដែលត្រូវបានព្រមព្រៀងក្នុងក្របខ័ណ្ឌកិច្ចសន្ទនា ASEM អំពីការអភិវឌ្ឍន៍និរន្តរភាព៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ