10/08/2015 09:59 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖សហគមន៍អាស៊ានត្រូវក្លាយទៅជាអង្គការធំមួយលើទូទាំងពិភពលោក


នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖dinmerican.wordpress.com)

នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak បានអំពាវនាវឲ្យប្រទេសជាសមាជិកអាស៊ានទាំងឡាយរួមគ្នាពង្រឹងសហគមន៍អាស៊ានធ្វើឲ្យសហគមន៍នេះអាចធ្វើសកម្មភាពដូចជាអង្គការ​ធំមួយលើទូទាំងពិភពលោក។ ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៨ទិវាបង្កើតអាស៊ាននៅទីក្រុងគូឡាឡាំពួ លោក Najib បានឲ្យដឹងថា តាំងពីពេលបង្កើតឡើងនាឆ្នាំ១៩៦៧ មក អាស៊ានបាននិងកំពុងរួមចំណែកក្នុងការរីកចំរើនជាក់ស្ដែងមិនត្រឹមតែចំពោះតំបន់និយាយរួមប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេស​ជាសមាជិកនិងប្រជាជននិយាយដោយឡែកទៀតផង។ លោក Najib ក៏បានថ្លែងថា ចាំបាច់ត្រូវលើក កំពស់ការយល់ដឹងអំពីអាស៊ានអំពីសមិទ្ធិដ៏ធំធេងនានាដែលប្លុកនេះទទួលបាន នាពេលកន្លងទៅនិងយថាទស្សន៍ភ្លឺស្វាងជាងទៀតដែលវានឹងនាំមកនូវសំរាប់ប្រជាជនគ្រប់រូបនាពេលអនាគត។ ក្នុងឱកាសនេះដែរ លោក Najib បានបង្ហាញ មុខសៀវភៅមានចំណងជើងថា “អាស៊ានរបស់ខ្ញុំ ផ្ទះរបស់ខ្ញុំ”៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ