06/10/2015 09:35 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីបារាំងសង្កត់ធ្ងន់ទៅលើការគោរពច្បាប់អន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត


នាយករដ្ឋមន្រ្តីបារាំងលោក Manuel Valls (រូបថត៖AFP/TTXVN)
ឆ្លើយមជ្ឈដ្ឋានសារព័ត៌មានក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីបារាំងលោក Manuel Valls បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត។ លោក Manuel Valls បានថ្លែងថា សិទ្ធិសេរីភាពខាងនាវាចរណ៍និង អាកាសចរណ៍ត្រូវគោរពជាដាច់ខាតហើយត្រូវតែផ្សាភ្ចាប់ជាមួយច្បាប់អន្តរជាតិ។ នាយករដ្ឋមន្រ្តីបារាំងបានអះអាងថា ដើម្បីដោះស្រាយជំលោះអធិបតេយ្យភាព ការសន្ទនាជាដំណោះស្រាយតែមួយគត់។នេះជាសាររបស់បារាំងផ្ញើរទៅដល់ប្រទេសទាក់ទិនទាំងឡាយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ