16/09/2015 08:45 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីថៃបើកចំហលទ្ធភាពប្រើប្រាស់រដ្ឋធម្មនុញ្ញចាស់ឡើងវិញ


នាយករដ្ឋមន្រ្តីថៃលោក Prayut Chanocha (រូបថត៖AFP/TTXVN)

នាយក​រដ្ឋមន្រ្តីថៃ​លោក Prayut Chano​cha នា​ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៥ បាន​ផ្តោត​ដល់​លទ្ធភាព​ប្រើ​ប្រាស់​រដ្ឋ​ធម្មនុញ្ញ​មុន​នេះឡើង​វិញ រួម​មានសេចក្ដី​ព្រាង ដែល​ទើប​នឹង​ត្រូវបដិសេធ​ទៀត​ផង ក្នុង​ករណី​សេចក្ដី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មិន​ឆ្លង កាត់​បាន​នូវ​ការ​ធ្វើប្រជា​មតិ។ ថ្លែង​មតិនៅពិធី​ប្រារព្ធ​វេទិការ​ពិភាក្សា អំពី​ផែន​ការ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​លើក​ទី​១២​របស់​ថៃ លោក Prayut បាន​និយាយ​ ដល់លទ្ធភាពត្រួតពិនិត្យ​រួមផ្សំ​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ១៩៩៧ និងឆ្នាំ២០០៧ ជាមួយ​សេច​ក្ដី ព្រាង​រដ្ឋធម្មនុញ្ញដែល​ទើប​នឹង​ត្រូវ​បដិសេធ​ដោយ​ក្រុម​ប្រឹក្សា​កែ​ទម្រង់​ជាតិ ដើម្បី​ចាប់​បដិសន្ធិ​រដ្ឋធម្ម​នុញ្ញ​ថ្មី។ លោក Prayut ក៏បាន​អះអាង​ថែម​ទៀត​ថា ត្រូវ​មាន យន្តការ​ដូច​ជា​គណៈ​កម្មាធិការ​ផ្សះ​ផ្សា​ និង​កែទម្រង់​យុទ្ធ​សាស្ត្រ​ជាតិ (NSRRC)។ មាត្រាស្ដីពី​ការ​បង្កើត​ NSRRC នោះជា​ខ្លឹម​សារ​ដែល​បណ្ដាល​ឡើង​ការ​ខ្វែង​គំនិត ក្នុង​សេចក្ដី​ព្រាងរដ្ឋ​ធម្មនុញ្ញ​ដែល​ទើប​នឹង​ត្រូវ​បដិសេធ។ អ្នក​ឃ្លាំ​មើល​ចាត់​ទុក​ថា នេះ​ជាមាត្រា ដែល​ធានា​ឲ្យការ​ធ្វើអន្តរគមន៍​របស់កង​ទ័ព ក្នុងឆាក​នយោបាយ ហើយ​រក្សា​សិទ្ធិ​អំណាច​សំរាប់​ឧត្តមសេនីយ៍នានា​ ចូលរួម​ធ្វើរដ្ឋប្រ​ហារ​ បើទោះបីមាន​រដ្ឋាភិបាលថ្មី​ ក្រោយ​ការបោះ​ឆ្នោត​ក្ដី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ