31/07/2015 14:11 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ


លោក Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron (រូបថត៖hochiminhcity.gov.vn)

នារសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥​ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក​ David Cameron បានចាក​ចេញ​ពីទី​ក្រុង​ហូ​ជីមិញ បញ្ចប់ប្រកបដោយជោគជ័យដំ​ណើរទស្សន​កិច្ច​នៅវៀតណាម។ មុននោះនាព្រឹក​ថ្ងៃដ​ដែល លោក Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងលោក Le Hoang Quan ប្រធានគណៈ​កម្មាធិការ​ប្រជាជន​ទីក្រុងហូជីមិញ បានទទួលជួបសន្ទនាជាមួយ នាយករដ្ឋមន្រ្តី​អង់គ្លេស លោក David Cameron។ នៅទីនេះ លោក Le Thanh Hai បានអះអាងថា​ទីក្រុងហូជីមិញ​មានគោល​បំណង​រួមជាមួយ​អង់គ្លេស​នាំទំ​នាក់ ទំនងដៃគូយុទ្ធ​សាស្ត្រវៀតណាម-​អង់​គ្លេសអភិវឌ្ឍន៍​យ៉ាងទូលំទូលាយ​និង​ជាក់ ស្ដែង​លើគ្រប់​​វិស័យ។រីឯនាយក​​រដ្ឋមន្រ្តី លោក David Cameron បានវាយតំលៃ ខ្ពស់ចំពោះការ​ខំប្រឹង​ប្រែង​របស់ទីក្រុង​ហូជីមិញ​ក្នុង​ការជំរុញកំ​ណែទម្រង់សេដ្ឋ កិច្ចនិងបង្កើត​បរិយាកាសអាជីវកម្មងាយស្រួល​សំរាប់អង្គភាព នៅក្នុងនិងក្រៅ ប្រទេស។លោក David Cameron បានអះអាងថាត្រៀមខ្លួនជាស្រេចចែករំលែក ជាមួយវៀតណាម​ក្នុង​វិស័យ​ដូចជា​ហេដ្ឋារ​​ចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងអប់រំបណ្ដុះបណ្ដាលជាដើម៕

តាមVOV5 – វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ