28/10/2015 10:00 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង


សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីបារាំងលោក Francois Hollande (រូបថត៖Getty Images)

នាថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ នាយក​រដ្ឋមន្រ្តីកម្ពុជា​ សម្ដេចតេជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ ក្នុងរយៈពេល២ថ្ងៃនៅបារាំងតាមសេចក្ដី​ អញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Francois Hollande សំដៅ​បង្កើន​ទំនាក់ទំនង​មិត្ត​ភាព និងកិច្ចសហប្រតិបតិ្តការទ្វេភាគី។ ក្នុងជំនួបចរចា នា​រសៀលថ្ងៃទី២៦ខែតុលា​នៅ​វិមាន Elysee លោកប្រធានាធិបតី​បារាំង Hollande បានសង្កត់ធ្ងន់​ថា បារាំងមាន​គោល​បំណង​រួម​ដំណើរ​ជាមួយ​កម្ពុជា​លើផ្លូវ អភិវឌ្ឍន៍។ រីឯលោកនាយករដ្ឋមន្រ្តី​កម្ពុជា បានសំដែងគោលបំណង​បង្កើន​ទំ​នាក់ ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបតិ្ត​ការ រវាងប្រទេសទាំងពីរ ក៏ដូចជាទាក់​ទាញ​ក្រុមហ៊ុន​ និងវិនិយោគិនបារាំង មកវិនិយោគ​នៅកម្ពុជា។ តាមគំរោង​សម្ដេចតេជោ ហ៊ុន សែន នៅមានជំនួប​សន្ទនាជាមួយ​រដ្ឋមន្រ្តីការ​បរទេស​បារាំង លោក Laurent Fabius និងអញ្ជើញចូល​រួមពិធីចុះ​ហត្ថ​លេខាលើឯ​កសារ សហប្រតិបតិ្តការចំនួន​៦ឯកសារ​រវាង​រដ្ឋាភិបាល​ទាំងពីរ​ ស្ដីពីអប់រំបណ្ដុះបណ្ដាល ចរាចរណ៍ទៀងផង។ មុននោះ នារសៀលថ្ងៃទី២៥ខែ​តុលា សម្ដេច​តេជោ ហ៊ុន សែន បានជួបសំណេះសំណាល ជាមួយនិស្សិតនិងប្រជាពលរដ្ឋ​កម្ពុជា​ចំនួន១ពាន់​នាក់​ដែល​កំពុង​សិក្សារៀន​សូត្រ ធ្វើការនិង​រស់នៅនៅបារាំង ក៏ដូចជាប្រទេសអឺរ៉ុបផ្សេងៗផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ