11/07/2015 15:14 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីកម្ពុជាវាយតំលៃខ្ពស់តួនាទីរបស់សមាគមន៍មិត្តភាពវៀតណាម-កម្ពុជា

នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ បានទ​ទួល​ជួបសន្ទនាជាមួយគណៈប្រតិភូនៃមជ្ឈឹមសមាគមន៍មិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយអនុប្រធានអចិន្ត្រៃសមាគមន៍លោក ​Vu Vuong Viet ដែលកំពុងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជាចាប់ពីថ្ងៃ
ទី៨ដល់ថ្ងៃទី១២ ខែកក្កដា។ នៅទីនេះ សម្ដេចហ៊ុនសែនបានអបអរសាទររាល់ជោគជ័យក្នុងសកម្មភាពសហប្រតិបតិ្តការរវាងសមាគមន៍មិត្តភាពវៀតណាម-កម្ពុជានិងសមាគមន៍មិត្តភាពកម្ពុជា-វៀតណាមនាពេលកន្លងទៅ។ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងសកម្មភាពការទូតរដ្ឋសកម្មភាពការទូត ប្រជាជនមានតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់ដោយចលនានិងជំរុញសកម្មភាពមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងភាគីទាំង២ រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ​វៀត​ណាម-កម្ពុជា។

 


សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃមជ្ឈឹម
សមាគមន៍មិត្តភាពវៀតណាម-កម្ពុជា (រូបថត៖TTXVN)

 

រីឯខ្លួនវិញ លោក Vu Vuong Viet បានអះអាងថា សមាគមន៍មិត្តភាពវៀតណាម-កម្ពុជានឹងធ្វើអស់ពីកម្លាំងកាយចិត្តសំដៅអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង២ រួមចំណែកពូនជ្រុំចំណងមិត្តភាពដ៏ល្អប្រសើរ​រវាងប្រទេសទាំង២ ឲ្យកាន់តែរឹងមាំពី១ថ្ងៃទៅ១ថ្ងៃ។

នាព្រឹកថ្ងៃដដែលដែរ គណៈប្រតិភូវៀតណាមបានទៅដាក់កម្រងផ្កានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ទកងស្ម័គ្រចិត្ត​វៀត​ណាមនៅរាជធានីភ្នំពេញនិងមានជំនួបចរចារជាមួយគណៈប្រតិភូថ្នាក់ដឹកនាំសមាគមន៍មិត្តភាពកម្ពុជា-វៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានសមាគមន៍លោកស្រីម៉ែនសំអន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ