06/03/2015 11:18 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីកម្ពុជាព្រមានកំទេចគ្រប់ឧបាយកលផ្ដួលរំលំរាជរដ្ឋាភិបាល


នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែន (រូបថត៖AP)


 
នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែន បាននាំចេញសេចក្ដីព្រមានថា នឹងកំទេច​គ្រប់​ឧបាយកលផ្ដួលរំលំរាជរដ្ឋាភិបាល នៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការពារជាតិ។តាមលោក ហ៊ុនសែនថា កម្ពុជាធ្លាប់ធ្វើការ កាក្សិណសាក្សីឧបាយកលផ្ដួលំរលំរាជរដ្ឋាភិបាល តាមរយៈ​ការ​ធ្វើបាតុកម្ម​លើ​ដងផ្លូវ ដែល​បាន​ដំណើរការដោយគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ប្រឆាំងក្នុងអំឡុង ១០ខែ សំ​ដៅ​​ធ្វើ​ពហិការ​រដ្ឋសភា​​ក្រោយការបោះឆ្នោតនាឆ្នាំ២០១៣។

លោកហ៊ុនសែន បានវាយតំលៃខ្ពស់ចំពោះកម្លាំងប្រដាប់អាវុធនានា ដែលបានការពាររដ្ឋធម្មនុញ្ញ ប្រទេសជាតិ សាសនា ​ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលស្របច្បាប់នាពេលនោះ។ លោក ហ៊ុនសែន ចាត់ទុកថា បណ្ដា​សកម្មភាព​ធ្វើបាតុកម្ម ហាក់ដូចជាបានបន្ធូរស្រាល ប៉ុន្តែមិនទាន់បញ្ចប់នៅឡើយ ដោយហេតុនេះ ត្រូវ​ពិនិត្យ​មើល​​យ៉ាងល្អិតល្អន់រាល់អនុភាពដែលកំពុងជំរុញបណ្ដាសកម្មភាពនេះដោយ សម្ងាត់។ ​លោក​នាយករដ្ឋមន្រ្តី​បាន​សង្កត់ធ្ងន់ថា កម្ពុជានឹងមិនស្ទាក់ស្ទើរក្នុងការ អនុវត្តសកម្មភាពប្រឆាំង​ឧបាយកល​នានាដែល​សំដៅ​ដណ្ដើម​អំណាចដោយខុស ច្បាប់ឡើយ៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 


 
បណ្តាព័ត៌មានបានផ្សាយ