នាយករដ្ឋមន្ត្រីNguyen Tan Dung ជួបសំណេះសំណាលប្រធានាធិបតីបេឡេរុស
ក្នុងការជួបសំណេះសំណាលជាមួយ ប្រធានាធិបតីបេឡេរុស លោក Alexander Lukashenko ដែលកំពុងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នារសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០១៥ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា ដំណើរទស្សនកិច្ចវៀតណាម របស់ប្រធានា ធិបតីបេឡារុសបានរួមចំណែកនាំទំនាក់ទំនងវៀតណាម បេឡារុសឡើងកំពស់ថ្មី ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា វៀតណាមយកចិត្តទុកដាក់និងមានបំណងរួមជាមួយបេឡារុសបន្តនាំទំនាក់ទំនងទ្វេភាគីកាន់តែស៊ី ជម្រៅជាក់ស្តែងនិងប្រកបដោយប្រសិទ្ធិភាព ដើម្បីផលប្រយោជន៍និងការ អភិវឌ្ឍន៍រួមរបស់ប្រជាជាតិទាំងពីរ។ រីឯខ្លួនវិញ ប្រធានាធិបតី Lukashenko បានចាត់ទុកថា វៀតណាមនិង បេឡារុសគប្បីរឹតបន្តឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការព្រមទាំងអនុវត្ត ប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀង ដែលភាគីទាំងពីរទទួលបានមុននេះ ជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីររូប ក៏បានឯកភាពជម្រុញការអនុម័តនិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម ជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ីអឺរ៉ុប ដែលក្នុងនោះមានបេឡារុស។

នាយករដ្ឋមន្ត្រីNguyen Tan Dung ជួបសំណេះសំណាល
ប្រធានាធិបតីបេឡេរុស
ក្នុងឱកាសនេះដែរ ប្រធានាធិបតី Lukashenko បានអញ្ជើញនាយករដ្ឋមន្ត្រី Nguyen Tan Dung ទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសបេឡារុស។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលយកការអញ្ជើញនេះ និងស្នើក្រសួងការ បរទេសនៃប្រទេសទាំងពីររួមសហការត្រៀម រៀបចំសម្រាប់ដំណើរទស្សនកិច្ចនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម