27/12/2015 09:11 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីNguyen Tan Dungនិងនាយរដ្ឋមន្ត្រីហ៊ុនសែនបើកសម្ពោធបង្គោលព្រំដែនវៀតណាម-កម្ពុជា


នាយករដ្ឋមន្ត្រីNguyen Tan Dungនិងនាយរដ្ឋមន្ត្រីហ៊ុនសែន
បើកសម្ពោធបង្គោលព្រំដែនវៀតណាម-កម្ពុជា(រូបថតៈ Trần Văn)

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ រដ្ឋភិបាលវៀតណាមនិងកម្ពុជាបានរួមសហការរៀប​ចំពិធី​បើក​សម្ពោធ​បង្គោល​ព្រំដែន​​លេខ​៣០ លើខ្សែផ្លូវព្រំដែនរវាងខេត្ត Gia Lai របស់វៀតណាម និងខេត្តរតនគីរីរបស់កម្ពុជា។ អញ្ជើញចូលរួមក្នុង ពិធីនេះ មានវត្តមាន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុនសែន រួមទាំងតំណាងក្រសួង ស្ថាប័ន ទាក់ទិននានានិងប្រជាជនរស់នៅជាប់ព្រំដែនផងដែរ។ ថ្លែងមតិនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

 “បង្គោលលេខ៣០ជាសំណង់ល្អមួយស្ថិតនៅច្រកទ្វាព្រំដែនអន្តរជាតិ Le​ Thanh - អូរយ៉ាដាវនេះ នឹងក្លាយទៅជា​ទីមកដល់ទាក់ទាញប្រជាជននៃប្រទេសទាំងពីរ ភ្ញៀវទេសចរអន្តរជាតិមកទស្សនានិងយល់ច្បាស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។តាងនាមរដ្ឋាភិបាលវៀតណាម ខ្ញុំវាយ តម្លៃខ្ពស់​នូវការ​ខំប្រឹងប្រែងរបស់គណៈកម្មាធិការ ចំរុះទទួលបន្ទុការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែននៃប្រទេស​ទាំងពីរដែលបានបំពេញល្អភារកិច្ចរបស់ខ្លួននាពេលកន្លងទៅ”។

ថ្លែងមតិនៅក្នុងពិធីនេះដែរ សម្តេចហ៊ុនសែនបានសម្តែងក្តីសង្ឃឹមថាភាគី​ទាំងពីរ នឹងសម្រេចយ៉ាងឆាប់ៗនូវការងារខ័ណ្ឌស៊ីមាបោះបង្គោលព្រំដែន កសាងខ្សែព្រំ ដែនស្អាតបាត យុត្តិធម៌ ដោយឈរលើមូលដ្ឋានច្បាប់នៃប្រទេសនីមួយៗក៏ដូច ជាសមស្របនឹងច្បាប់អន្តរជាតិ។ សម្តេចហ៊ុនសែនបានអះអាងថា៖

“លទ្ធផលថ្ងៃនេះនឹងរួមចំណែកយ៉ាងធំធេងចូលក្នុងការប្រែក្លាយព្រំដែនដែលបាន កំណត់ច្បាស់ឲ្យក្លាយទៅជាមណ្ឌលសន្តិភាពនិងសម្បូរុងរឿងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។សំណង់ដែលយើងកាត់ខ្សែបូសម្ពោធឲ្យដំណើរការថ្ងៃ នេះជាសក្ខីភាពជាក់ស្តែងសរឲ្យឃើញនូវ កិច្ចសហប្រតិបត្តិការជិតស្និទ្ធិរវាង​ប្រទេសទាំងពីរកម្ពុជា-វៀតណាម”។

បន្ទាប់ពីបើកសម្ពោធបង្គោលព្រំដែនលេខ៣០នៅខេត្តរតនាគីរីមក នាពេលរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញបើកសម្ពោធបង្គោលព្រំដែនមួយទៀតនៅចក្រទ្វាព្រំដែនអន្តរជាតិ Tinh Bien នៅខេត្ត AN Giang វៀតណាម និងភ្នំដិន ខេត្តតាកែវរបស់កម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ