08/09/2016 10:31 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖អាស៊ានត្រូវលើកកំពស់ការគោរពច្បាប់អន្តរជាតិ


នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖អាស៊ានត្រូវលើកកំពស់ការគោរពច្បាប់អន្តរជាតិ

នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ បានបើកសន្និសីទកំពូលអាស៊ានលើកទី២៨ - ២៩ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ​ប្រទេសអាស៊ាន​ទាំង ១០ ។ នេះគឺជាឱកាសដើម្បីបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាននិងដៃគូ​នានាជួបជុំគ្នា ពិភាក្សាបន្ទាប់ពីពេល ដែលអាស៊ានត្រូវបានបង្កើតនាថ្ងៃទី៣១ធ្នូ​ឆ្នាំ២០១៥។នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំ​គណៈប្រតិភូវៀតណាម មានបទថ្លែងមតិនៅក្នុងសន្និសីទ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននានា​ ក្នុងឆ្នាំ​ដំបូង​របស់សហគមន៍អាស៊ានក៏ដូចជាការខំប្រឹងប្រែងរបសឡាវ ក្នុងថានះ​ជាប្រធានអាស៊ាននាឆ្នាំ២០១៦។ ស្ដីអំពីវិស័យសហប្រតិបត្តិការ នាយករដ្ឋមន្ត្រី បានស្នើថាត្រូវកំណត់ច្បាស់នូវសេចក្ដីស្នូល អាទិភាពក្នុងដំណើការអនុវត្តចក្ខុ​​វិស័យអាស៊ាន ២០២៥ និងផែនការនានា នៅលើវិស័យនយោបាយសន្តិសុខ ​សេដ្ឋកិច្ច វប្បធម៌និងសង្គម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ