15/07/2016 10:35 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិននិងប្រធានាធិបតីប៊ុលហ្គារី


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប (ASEM) លើកទី១១នៅប្រទេសម៉ងហ្គោលី។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុក​ថា នាពេលខាងមុខ ប្រទេសទាំងពីរគប្បីរក្សាការជួបប្រាស្រ័យសំដៅបង្កើនការយល់ដឹង ជឿជាក់នយោបាយទៅវិញទៅ​មក​។​ ​ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើរឲ្យភាគីទាំងពីរ អនុវត្តយ៉ាងត្រឹមត្រូវរាល់កិច្ចព្រមព្រៀងនិងមនសិការរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធិភាពនិងពេញលេញនូវសេចក្តីថ្លែង ការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានទៅ​ការចុះហត្ថលេខាយ៉ាងឆាប់ៗ ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)។ រីឯខ្លួនវិញ លោក​ Li Keqiang បានអះអាងថា បក្ស និងរដ្ឋាភិបាលចិនបានយក​ចិត្តទុកដាក់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើគ្រប់ វិស័យជាមួយវៀតណាម។


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិតីប៊ុលហ្គារី លោក Rosen Plevneliev

នាពេលរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិតីប៊ុលហ្គារី លោក Rosen Plevneliev ដំដៅផ្លាស់ប្តូរវិធានការជម្រុញថែមទៀតទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាតំបន់និង អន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងក្តីសង្ឃឹមថា ប៊ុលហ្គារីបន្តម្ចាស់ការរួមជាមួយ EU គាំទ្រទស្សនរបស់វៀតណាមនិងអាស៊ានអំពីការរក្សាសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយ ជម្លោះដោយសន្តិវិធី ។ រីឯខ្លួនវិញ លោក Rosen Plevneliev បានសម្តែងនូវការព្រួយ បារម្ភអំពីសភាពការណ៍នៅសមុទ្រខាងកើត អះអាងទស្សនរបស់ ប៊ុលហ្គារី និង EU ដោយលើកកំពស់ការយកច្បាប់ជាធំ ដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ