10/02/2018 05:56 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅសួរសុខទុក្ខនិងជូនអំណោយចូលឆ្នាំថ្មីប្រពៃណីសម្រាប់ជនជាតិភាគតិច

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាខេត្ត Tay Nguyen នាព្រឹកថ្ងៃទី៩ខែ ខែកុម្ភៈ ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរចូលឆ្នាំថ្មីប្រពៃណីនិង​ជូន​អំណោយចំនួន២០០កញ្ចប់សម្រាប់ ជនរួមជាតិជាជនជាតិភាគតិចដែលមានស្ថានភាពលំបាកនិងគ្រួសារ​គោល​នយោបាយ នៅស្រុក Dak Song ខេត្ត Dak Nong។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅជូនពរចូលឆ្នាំថ្មីប្រពៃណី
សម្រាប់ជនរួមជាតិជាជនជាតិភាគតិច នៅស្រុក Dak Song ខេត្ត Dak Nong

អញ្ជើញថ្លែងមតិជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់បណ្តាជនជាតិខេត្ត Dak Nong នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

“ខ្ញុំសូមតាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ផ្ញើសេចក្តីសាកសួរសុខទុក្ខដ៏កក់ក្តៅបំផុតចំពោះជនរួមជាតិបណ្តាជនជាតិ​ នៅខេត្ត Dak Nong ហើយជាពិសេសគឺស្រុក Dak Song។ ឈរលើស្មារតីគឺទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពសប្បាយរីករាយ ទទួលនិទាឃរដូវក្នុងក្នុងភាពកក់ក្តៅនិងសន្សំសំចៃ។ ខ្ញុំសង្ឃឹមថា ខេត្ត Dak Nong ក៏ដូចជាស្រុក Dak Song ត្រូវពិនិត្យឲ្យបានមត់ចត់ កុំឲ្យកើតមានឡើងស្ថានភាពលំបាក និងការខ្វះខាតក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀត ណាម”។

មុននោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅជូនអំណោយចូលឆ្នាំថ្មីចំពោះវីរៈអ្នកម្តាយ​វៀត​ណាម​ Chau Thi Nghe អាយុ ៩៤ឆ្នាំនៅទីរួមស្រុក Duc An ស្រុក Dak Song ខេត្ត Dak Nong ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ