06/05/2018 06:21 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយប្រធានគណៈ កម្មការស្រាវជ្រាវគោលនយោបាយគណៈបក្ស LDP

នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Fumio Kishida ប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយរបស់គណៈបក្ស LDP កាន់អំណាច (ជប៉ុន)។ឮ


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Fumio Kishida ប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយរបស់គណៈបក្ស LDP កាន់អំណាច (ជប៉ុន)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅជាមួយជប៉ុននិងចាត់ទុកជប៉ុនជាដៃគូជួរមុខនិងយូរអង្វែង។ នាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរ បង្កើនការជឿទុកចិត្តនយោបាយតាមរយៈជម្រុញការផ្លាស់ប្តូរគណៈ​ប្រតិភូ​គ្រប់ជាន់ថ្នាក់។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងពីរ រួមសហការយ៉ាងស្អិតល្មួតដើម្បីត្រៀមរៀបចំរាល់សកម្មភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យជប៉ុនបន្តការវិនិយោគចូលវៀតណាមលើវិស័យមួយចំនួនដូចជា ឧស្សាហកម្មឧបត្ថម្ភថាមពលថ្មី ឧស្សាហកម្ម​កែ​ច្នៃនិងកសិកម្មបច្ចេក វិទ្យាខ្ពស់។

រីឯខ្លួនវិញ លោក Fumio Kishida បានឲ្យដឹងថា ជប៉ុនមានបំណងរួមចំណែកទៅក្នុងការអភិវឌ្ឍមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម ក្នុងនោះមានគម្រោងផ្លូវដែកតាមទីក្រុង នៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ។
សហគ្រាសជប៉ុនបច្ចុប្បន្នកំពុងផ្តោតការយកចិត្តទុកដាក់ធ្វើការវិនិយោគ នៅវៀតណាមតាមនោះរួមវិភាគទាន​​ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ