19/06/2017 10:37 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួប​សន្ទនា​​ជាមួយ​អនុ​ប្រធាន​​ស្នងការ​​នយោបាយ​​មជ្ឈឹម​កង​​ទ័ព​ចិន​​


នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយអនុប្រធានស្នងការនយោបាយមជ្ឈឹមកងទ័ពចិន

នារសៀល​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀ​តណាម លោក ​Nguyen Xuan Phuc បាន​ជួប​​សន្ទនា ជាមួយឧត្តមសេនីយ៍ទោ Phan Changlong សមាជិក​ការិយាល័យ​នយោបាយ​ និងជា​អនុប្រធាន​ស្នងការ​​​នយោបាយ​មជ្ឈឹម​កងទ័ព​ចិន ដែល​បាន​មកវៀត​ណាម​ចូល​រួម​កម្ម​វិធីជួ​ប​ប្រាស្រ័យ​មិត្តភាព​ការពារ​ព្រំដែន​​​វៀតណាម-ចិន លើកទី៤។ នាយករដ្ឋមន្ត្រីបាន​អះអាងថា៖ នាពេលកន្លង​ទៅ កងទ័ព​នៃប្រទេស​ទាំង​ពីរ ​បាន​​គ្រប់គ្រង រក្សា​សន្តិភាព ​ស្ថិរភាព ​បង្កលក្ខណះ​ងាយស្រួល​ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅតំបន់​ព្រំដែនលើ​ដីគោក​​​។ កងទ័ព​ជើងទឹក​ និងប៉ូលីស​សមុទ្រនៃ​ប្រទេស​ទាំងពីរ​បាន​រួម​សហការ​ហ្វឹក​ហាត់​ និង​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​​ជាមួយ​គ្នា។​

 តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ