29/05/2016 08:55 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួប​ប្រាស្រ័យ​ទ្វេភាគី​ជាមួយ​ប្រមុខ​រដ្ឋ​និង​ថ្នាក់ដឹក​នាំប្រទេស​មួយ​ចំនួន​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូបសន្ទនាជាមួយប្រធានាធិបតីបារាំង
លោក Francois Hollande

មុននោះនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ លោក Nguyen Xuan Phuc បានមាន​ការជួប ទ្វេភាគី​សំខាន់​ជាមួយ​ប្រធានាធិបតី​បារាំង នាយក​រដ្ឋមន្ត្រីកាណាដា ប្រធានគណៈកម្មាធិការ​អឺរ៉ុប (EC) និងប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប។ នៅក្នុង​បណ្តា ជំនួបនេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា​រដ្ឋាភិ​បាលវៀតណាម​ប្តេជ្ញា
នាំទំនាក់​ទំនង ជាមួយប្រទេសនានាឲ្យស៊ីជម្រៅជាក់ស្តែង ជាពិសេសគឺកិច្ចសហប្រតិបត្តិការ លើវិស័យ​សេដ្ឋកិច្ច។ នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc មានបំណងថា ប្រទេសនិងដៃគូនានាគាំទ្រវៀត​ណាម បង្កើន​តួនាទី និងការទទួលខុស​ត្រូវនៅអង្គការអន្តរជាតិនានា បន្តរួមសហការ យ៉ាង​ស្អិតរមួត​នៅ​បណ្តា​វេទិការ​ពហុ​ភាគី សំខាន់ៗក្នុងតំបន់និងលើពិភពលោក ក្នុង​នោះមានការគាំទ្រវៀតណាមចុះឈ្មោះ ជាសមាជិក​មិនអចិន្រៃយ៍​នៃក្រុម​ប្រឹក្សាសន្តិសុខអ.ស.ប អាណត្តិ២០២០-២០២១ និងឈរឈ្មោះជា​បេក្ខជនអគ្គ នាយក​អង្គការ​អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌​អ.ស.ប(UNESCO) អាណត្តិ ២០១៧-២០២១។ ស្តីពីបញ្ហាសមុទ្រ​ខាងកើត នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ស្វាគមន៍ប្រទេស ដែលមានគោលជំហរ​សកម្ម គាំទ្រវៀ​ត​ណាម​និង​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ ក្នុងការដោះស្រាយដោយ​សន្តិវិធី ជំលោះនៅសមុទ្រខាងកើត ឲ្យ សមស្រប​ទៅនឹង​ច្បាប់អន្តរជាតិ ក្នុងនោះ​មានអនុសញ្ញាអ.ស.បស្តីពីច្បាប់ សមុទ្រ១៩៨២  ធានា​សន្តិសុខ សុវត្ថិភាព សេរី ភាពខាង​នាវាចរណ៍ អាកាសចរ​ណ៍នៅ​សមុទ្រខាងកើត រួមចំណែករក្សាសន្តិភាព ស្ថិរភាពសម្រាប់ភាពសម្បូរ រុងរឿង​ និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

​ក៏ក្នុងថ្ងៃទី២៧ ខែឧសភា​នេះដែរ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួបសន្ទនា​ទ្វេភាគី​ជាមួយ​អធិការបតី​អាល្លឺម៉ុង លោកស្រី Angela Merkel នាយក​រដ្ឋមន្ត្រីអង៉គ្លេស លោក David Cameron ប្រធានាធិបតី​អាមេរិក​ លោក Barack Obama នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi និងប្រធាន​ធនាគារ WB Jim Yong Kim ផងដែរ៕

 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ