23/09/2016 10:31 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួប​ធ្វើ​ការជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ប្រទេស​


នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស

នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan​ Phuc បាន​ជួប​ធ្វើការ​ជាមួយ​ថ្នាក់​ដឹកនាំក្រសួង​ការ​ពារ​ជាតិ ស្ដីអំ​ពី​ស្ថានភាព និងលទ្ធ​ផលអ​នុវត្តភារ​កិច្ចការ​ពារ​ប្រទេស ក្នុង​រយៈ​ពេល​៩​ខែដើម​ឆ្នាំ២០១៦ និង​ភារកិច្ច​ក្នុង​ប៉ុន្មាន​ខែទៀត​ក្នុងឆ្នាំ​២០១៦។ ថ្លែង​មតិនៅទី​នេះ នាយក​រដ្ឋមន្ត្រី លោក​ Nguyen​ Xuan Phuc បាន​វាយតំលៃខ្ពស់​ការអនុវត្ត​ភារកិច្ច​សេដ្ឋកិច្ច​ការពារ​ជាតិ ពីមជ្ឈឹមដល់​មូលដ្ឋាន​ប្រកប​​ដោយ​ប្រសិទ្ធិភាព​ កសាងខ្សែព្រំដែន​ប្រកបដោយ​មិត្តភាព​ សន្តិភាព​រួមចំណែក​ពូនជ្រុំ​អោយ​ចំណង​មិត្តភាព​ ទំនាក់ទំនង​ជិតខាងល្អប្រសើរ​ រវាងវៀតណាម​ជាមួយ​ប្រទេសជិត​ខាង​ផ្សេងៗ​។

​នាយករដ្ឋមន្ត្រីក៏បានស្នើអោយក្រសួងការពារជាតិ ត្រូវផ្តើមគំនិត ធ្វើសេនាធិ​ការជាមួយ​បក្ស រដ្ឋ ដើម្បីនាំ​ចេញ​​សេចក្ដី​សម្រេច​ចិត្ត​ នាពេលខាងមុខនេះ។ រួមជា​មួយ​នោះ គឺលើក​កំពស់​កម្លាំង​ប្រកួត​ប្រជែង អនុវត្ត​វិទ្យាសាស្ត្រ​ បច្ចេក​វិទ្យា សាមគ្គី​ភាព និ​ងសម្រេចរា​ល់ភារ​កិច្ចដែល​បាន​ដាក់​ចេញ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ