03/08/2016 10:46 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់


នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់

នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់លោក Christian Berger ក្នុងឱកាសទទួលបេសកកម្មការទូតនៅ​វៀត​ណាម​។ ​នៅទីនេះ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានសម្ដែងនូវគោល​បំណង​ថា៖ក្នុងអាណត្តិរបស់ខ្លួន ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Christian Berger នឹង​មាន​ការរួមវិភាគទានជាក់ស្ដែងដើម្បីជំ​រុញទំ​នាក់​ទំនងរវាងប្រទេសទាំងពីរ​អភិវឌ្ឍន៍​ខ្លាំងក្លាថែមទៀត។ វាយតំលៃខ្ពស់ចំពោះមតិនិងការខំប្រឹងប្រែងរបស់​ឯកអគ្គរដ្ឋ​ទូត​ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc មានគោលបំណងថា​៖​ប្រទេស​ទាំងពីរបន្តបង្កលក្ខណះដើម្បីសហគ្រាសនៃប្រទេសទាំងពីរបង្កើនកិច្ច​សហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ខំប្រឹងប្រែងដល់ឆ្នាំ ២០២០​ទំ​ហំ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបាន១៥​-២០កោដដុល្លារអាមេរិក។​ រួមជាមួយនោះគឺត្រូវជំរុញខ្លាំងកិច្ចសហប្រិតបត្តិការក្នុងវិស័យអប់រំ និងបណ្ដុះ​បណ្ដាលមុខវិជ្ជាជីវះ​៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ