08/09/2016 10:31 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំឡាវ


នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំឡាវ

បន្ទាប់ពីពេលមកដល់ទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) អញ្ជើញចូលរួមសន្និសីទកំពូលអាស៊ាន និងសន្និសីទទាក់ ទិននានា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ​នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយ​នាយក​រដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖​វៀតណាមគាំទ្រឡាវសម្រេចតួនាទីជា​ប្រធាន​សន្និសីទកំពូលអាស៊ាននិងសន្និសីទទាក់ទិន
នានា រួមចំណែកពង្រឹងចំណង​សាមគ្គីភាពរបស់អាស៊ាន ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ​របស់តំបន់និងពិភពលោក។ នៅទីនេះ ភាគីទាំងពីរបានសម្ដែងនូវក្តីសប្បាយរីក​រាយចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឯកភាពជំរុញខ្លាំងកិច្ច​សហ​ប្រតិបត្តិការនានា ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។

ក៏ក្នុង​ថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ជួបសម្ដែងការគួរសម អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ