21/01/2018 12:11 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Dinh


 នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Dinh

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៨​ នៅខេត្ត Binh Dinh ភាគកណ្ដា​លវៀត​ណាម នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម​ លោក Nguyen Xuan Phuc បានធ្វើអធិ​បតីភាព​ជំនួបធ្វើការ ជាមួយ​ថ្នាក់​ដឹក​នាំក្រសួង​ស្ថាប័ន​របស់​ខេត្ត​។ លោ​ក​នាយករដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ថា៖ ទេសចរណ៍នៅ​ជាវិស័យសំខាន់រ​បស់ខេត្ត​ Binh Dinh នា​ពេល​ខាង​មុខ ទេសចរណ៍នឹង​ក្លាយទៅជាផ្នែកសេ​ដ្ឋកិច្ចជួ​រមុ​ខគេនៃ​ខេត្ត Binh Dinh។ លោក Nguyen Xuan Phuc វាយ​តំលៃថា៖ ទោះបីជារងឥទ្ធិព​ល​ដោយផល​វិបាក​ពីគ្រោះធម្មជាតិក្តី ប៉ុន្តែ ក្នុងឆ្នាំ​២០១៧ ខេត្ត​បាន​ខំប្រឹង​ប្រែង​អស់ពីកំលាំងកាយចិត្តរបស់​ខ្លួន ដើម្បីទទួលបានលទ្ធផល​លើគ្រប់​វិស័យ។ ក្នុងការ​អភិវឌ្ឍន៍ ខេត្ត​បាន​ផ្តោត​សំខាន់​ទៅលើការ​អភិវឌ្ឍន៍​ត្រីកោណ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​- សង្គម​-បរិស្ថាន។ ខេត្ត​ក៏បានយក​ចិត្តទុក​ដាក់ដល់​ការអភិវឌ្ឍន៍​មជ្ឈមណ្ឌល​ទេសចរណ៍​ធំៗដែល​មាន​ពាណិជ្ជ​សញ្ញា​នៅក្នុង​និង​ក្រៅប្រទេស​ចូលមក​វិនិយោគ។ ទីក្រុង ​Quy Nhon បានក្លាយទៅជាពា​ណិជ្ជសញ្ញា​ទេសចរណ៍ល្បីឈ្មោះ។ ប្រការ​នេះជួយ​ឧបត្ថម្ភ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​របស់ខេត្តផ្ទេ​ប្តូរដ៏វិជ្ជមា​ន។ នាយក​រដ្ឋមន្ត្រីបាន​ស្នើឲ្យថ្នាក់​ដឹកនាំ​ខេត្តគប្បី​មានការ​ប្តេជ្ញាចិត្ត​ហើយបង្ហាញ​នូវបំណង​ប្រាថ្នាអភិវឌ្ឍន៍​ ដោយមានកំណើនលើគ្រ​ប់ជ្រុងជ្រោយ។ ​ការអភិវឌ្ឍន៍​របស់ខេត្ត Binh Dinh គប្បីស្ថិតក្នុ​ងបរិយាកាស​អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចនៅ​ភូមិភាគ​កណ្ដាល​និង តំបន់ Tay Nguyen៕ 
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ